
ដោយ៖ ញ៉ែម ចាន់
បាត់ដំបង៖ ពលរដ្ឋបីគ្រួសារ រស់នៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង កំពុងកាកកប លើរបរធ្វើសំបកសាយ៉ ឬឡត និងនំឆាងប៉ពា ដោយក្នុងមួយថ្ងៃអាចលក់បាន ១០០ទៅ៥០០គីឡូក្រាមឯណោះ។ សំបកសាយ៉ និងសំបកឆាងប៉ពា ត្រូវបានគេពេញនិយម យកធ្វើនំ និងធ្វើជាម្ហូបក្នុងពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
សំបកនំឆាងប៉ពា សាយ៉ និង ឡត ត្រូវបានធ្វើអំពីម្សៅមី លាយជាមួយគ្រឿងផ្សំផ្សេងទៀត ។ អ្នកស្រី សែម ស្រី ប្រកបរបរនេះ ប្រមាណ ១០ឆ្នាំ បានឱ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រី ធ្វើបាន ២០ គីឡូក្រាម និងរកប្រាក់ចំណេញបានប្រមាណ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ ៨០០រៀល ក្នុងមួយថ្ងៃ ។ អ្នកស្រីថា សំបកទាំងអស់មិនពិបាកលក់ឡើយ ដោយមានអតិថិជនបញ្ជាទិញជាប្រចាំ។
ចំណែក អ្នកស្រី ហ៊ួ សុភាព ដែលប្រកបរបរនេះ ប្រមាណ ២០ឆ្នាំ ក៏បានរៀបរាប់ថា សព្វថ្ងៃនេះ សំបក សាយ៉ ឬឡត សម្បូរ អថិតិជនបញ្ជាទិញច្រើនគួរសម ជាពិសេសក្នុងរដូវមង្គលការ ដែលអ្នកស្រី អាចលក់បាន រហូត ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

