កម្ពុជា-ឥណ្ឌូណេស៊ី ផ្លាស់ប្ដូរបទពិសោធគ្នាផ្នែកអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ 

29/09/2022 12:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

កម្ពុជា-ឥណ្ឌូណេស៊ី នឹងបន្តចែករំលែកបទពិសោធអភិវឌ្ឍទេសចរណ៍បែបសហគមន៍ ធម្មជាតិ និងតំបន់ឆ្នេរ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន។ លើសពីនេះ ប្រទេសទាំងពីរ ក៏កំពុងសិក្សាពីការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេស បន្ថែមដែរ។



លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី ជុំវិញការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងក្នុង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេសG20 និងប្រារព្ធទិវាទេសចរណ៍ពិភពលោក នៅប្រទេសឥណ្ឌូណេស៊ី។ 

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញជើងហោះហើរត្រង់ស្របតាមកំណើនទេសចរប្រទេសទាំងពីរ និងប្រទេសអាស៊ាន ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានសហការគ្នាជុំវិញការអភិវឌ្ឍទេសចរណ៍សហគមន៍ ធម្មជាតិ និងតំបន់ឆ្នេរ ព្រោះកម្ពុជានិងឥណ្ឌូណេស៊ី សុទ្ធតែមានសក្តានុពលទេសចរណ៍ប្រភេទនេះ។

សូមជម្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំទិវាទេសចរណ៍ពិភពលោកនៅកម្ពុជា ក្នុងថ្ងៃទី៣តុលា ក្រោមប្រធានបទ «ការគិតគូរឡើងវិញនៃវិស័យទេសចរណ៍»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕

 

ព័ត៌មានទាក់ទង