កណ្ដុរអាំង អាហារតាមដងផ្លូវដ៏ពេញនិយមក្នុងខេត្តបាត់ដំបង

ដោយ៖ ឡាយ សុភាវតី
ក្នុងមួយថ្ងៃៗ អ្នកស្រី សម្ភស្ស សុភា អាចលក់កណ្ដុរស្រែអាំងបានប្រមាណ២០គីឡូក្រាម ទៅជាង៥០គីឡូក្រាម។ ភ្ញៀវទេសចរ ដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៧៥ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុមបាត់ដំបង ភាគច្រើនតែងឈប់ទិញកណ្ដុរអាំង។ អ្នកស្រី សុភា លក់កណ្ដុរអាំង ដោយខ្ចប់ស្លឹកចេក ដែលក្នុងនោះមានកណ្ដុរអាំង៣ តម្លៃ១ម៉ឺនរៀល។
កណ្ដុរស្រែអាំងនេះ ជាអាហារពេញនិយមរបស់អ្នកបាត់ដំបង។ ទេសចរ ក៏ចូលចិត្តទិញអាហារប្រភេទនេះ ពេលទៅលេងខេត្តបាត់ដំបង។ របរលក់កណ្ដុរអាំងក្នុងខេត្តបាត់ដំបងនេះ មាននៅតំបន់អូរតាគី ស្រុកថ្មគោល ព្រោះទីនោះសម្បូរទៅដោយវាលស្រែ ដែលជាប្រភពនៃជម្រករបស់សត្វនេះ។
រយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ ពលរដ្ឋនៅតំបន់បឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក៏ចាប់យកមុខរបរនេះច្រើន។ អ្នកស្រុកថ្មគោល ជាអ្នកផ្គត់ផ្គង់កណ្ដុរឱ្យអ្នកតំបន់បឹងរាំង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

