ជប៉ុនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតខ្មែរ២៤នាក់ 

09/09/2022 4:30 pm ភ្នំពេញ

ដោយ៖ ចៀន និតា

គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស(JDS)​ របស់ប្រទេសជប៉ុន  ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត ដល់និស្សិតខ្មែរ ចំនួន២៤នាក់ សម្រាប់ឆ្នាំ២០២២។ និស្សិតដែលចាប់អារម្មណ៍​ការសិក្សារយៈពេល២ឆ្នាំនៅបរទេស អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះបានរហូតដល់ថ្ងៃទី២៥តុលា ឆ្នាំ២០២២។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ JDS។

   

សម្រាប់អាហារូបករណ៍សិក្សានៅប្រទេសជប៉ុន​តាមគម្រោង JDS នេះ គឹមាន៩ជំនាញ។ ក្នុងការនោះ មាន៖ ជំនាញអភិវឌ្ឍជនបទ និងកសិកម្ម( Agriculture and Rural Development), ជំនាញកែលម្អបរិស្ថាននៃការរស់នៅក្នុងទីក្រុង (  Improvement of Urban Living Environment),  ជំនាញលើកកម្ពស់ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម (Enhancement of Industrial Competitiveness)។ ជំនាញ ការកែលម្អប្រព័ន្ធថែទាំសុខភាព និងរបបសន្តិសុខសង្គម( Improvement of Healthcare and Social Security System) ជំនាញកែកម្អរដ្ឋបាល(Improvement of Administrative Functions), ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ(Legal and Judicial Development) រួមទាំងជំនាញកសាងទំនាក់ទំនងអន្តរជាតិ(. Building of International Relations)។

បើតាមសេចក្តីជូនដំណឹងរបស់ JDS ការសិក្សាលើជំនាញនេះ មានរយៈពេល២ឆ្នាំ (ពីឆ្នាំ២០២៣-២០២៤)  ដោយនិស្សិតស្រី ត្រូវបានលើកចិត្តជាងបុរស។  និស្សិតដែលអាចដាក់ប្រឡងយកអាហារូបករណ៍នេះបាន ត្រូវបានអាយុចន្លោះពី២២-៣៩ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១ មេសា ឆ្នាំ២០២៣។ លើសពីនេះ និស្សិតត្រូវមានបទពិសោធន៍ការងារពេញម៉ោងយ៉ាងតិច២ឆ្នាំ  ត្រូវមានសុខភាពទាំងសតិបញ្ញា និងកាយសម្បទាល្អ  រួមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានគ្រប់គ្រាន់ ​ជាមួយនឹងឆន្ទៈយកចំណេះដឹងទាំងនោះមកចូលរួមអភិវឌ្ឍកម្ពុជា។​ 

សម្រាប់ព័ត៌មានលម្អិត លោក-អ្នក​ ចូលកាន់វេបសាយ ​https://jds-scholarship.org/country/cambodia/index.html  ឬ ទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៦៨១ ៦១១៕ 

 

ព័ត៌មានទាក់ទង