តើអ្នកស្គាល់«ដើមប្រី»ទេ?

07/04/2023 2:00 pm សៀមរាប

ប្រីជារុក្ខជាតិដុះក្នុងទឹក សន្ដានកក់ ដែលមានកម្ពស់ពី១ដល់២ម៉ែត្រកន្លះក៏មាន អាស្រ័យលើប្រភេទដីជី ឬល្បាប់ល្អ។ រុក្ខជាតិនេះដុះបែកគុម្ពចេញជាច្រើនដើម និងមានស្លឹករាងសំប៉ែតនៅផ្នែកខាងចុង ឯផ្នែកកណ្ដាលដល់គល់ធាងមានទម្រង់ស្រដៀងនឹងប្រទាលកន្ទុយក្រពើ គឺប៉ោងខាងខ្នង ឯ​ខាងពោះស្ទើររាបស្មើ។ ផ្កា មានពណ៌ដូចខ្លឹមឈើ រាងជាបំពង់ទ្រវែង ធំប៉ុនមេដៃមនុស្សចាស់ ឬអាចតូចជាងបន្តិច និងមានប្រវែងពី១០ទៅ២០សង់ទីម៉ែត្រ អាស្រ័យលើដើម។--

គួរកត់សម្គាល់ដែរថា មានស្ថាននាមជាច្រើនដែលទាក់ទងនឹងឈ្មោះនៃរុក្ខជាតិនេះ ដូចជា ប្រាសាទប្រី ប្រាសាទបន្ទាយប្រី វត្តប្រី​ បឹងប្រី ។ ប្រជាជននៅតំបន់ខ្លះហៅដើមប្រី ថា ប្រុយ ក៏មាន។ ជាទូទៅ ក្នុងគ្រឿងសំណង់ គេអាចច្រូតដើមប្រី ហាលឲ្យស្ងួត សម្រាប់យកមកកៀបធ្វើជញ្ជាំងផ្ទះក៏បាន។

ព័ត៌មានទាក់ទង