អ្នកស្រី វ៉ា សុជិន ៖ កុំធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុក តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស

27/08/2022 11:00 am ភ្នំពេញ

ដោយ៖ សុង សុធាវី

ភ្នំពេញ៖ កុំធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុក តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស។ អ្នកស្រី វ៉ា សុជិន អគ្គនាយិកាក្រុមហ៊ុន Best Life បានលើកឡើងបែបនេះ តាមរយៈកិច្ចសម្ភាសសារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ។



១៧ឆ្នាំហើយ ដែលសិប្បកម្មផ្ទះត្រចៀកកាំ របស់អ្នកស្រី វ៉ា សុជិន បានឈរជើងនៅលើទីផ្សារក្នងស្រុក។ ផ្តើមពីការចិញ្ចឹមត្រចៀកកាំយកសំបុកដំបូងគេ នៅស្រុកស្រែអំបិល ខេត្តកោះកុង  អ្នកស្រី វ៉ា សុជិន តែងតែយកចិត្តទុកដាក់ពង្រឹងលើគុណភាព ស្តង់ដារអនាម័យ រហូតដល់មានការគាំទ្រ និងទទួលស្គាល់ពីស្ថាប័នជាតិ។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោកស្រី វ៉ា សុជិន   ដូចតទៅ៖

 
អ្នកស្រី វ៉ា សុជិន យកចិត្តទុកដាក់លើស្តង់ដារអនាម័យទឹកត្រចៀកកាំ

អ្នកស្រី វ៉ា សុជិន យកចិត្តទុកដាក់លើស្តង់ដារអនាម័យទឹកត្រចៀកកាំរហូតអាចឈរជើង១៧ឆ្នាំក្នុងទីផ្សារ ===================== ម្ចាស់ផ្ទះត្រចៀកកាំ អ្នកស្រី វ៉ា សុជិន បានដំណើរការផលិត និងចែកចាយទឹកមាត់ត្រចៀកកាំ១៧ឆ្នាំ ហើយមកទល់បច្ចុប្បន្ន។ អគ្គនាយិកាក្រុមហ៊ុន Best Life រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈ កម្មវិធី «គំនិតថ្មី» ថា ទម្រាំក្លាយជាផលិតផលទឹកត្រចៀកកាំសម្រេចមួយត្រូវឆ្លងកាត់រហូតដល់១៤ ដំណាក់កាល ហើយអ្នកស្រីតែងយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ស្តង់ដារ អនាម័យ ។ល។ ទាំងអនាម័យចំពោះបុគ្គលិក ក្រុមហ៊ុន និងអតិថិជន ព្រមទាំងការប្រឡងយកអនាម័យប្រចាំត្រីមាស និងប្រចាំឆ្នាំថែមទៀតផង ពីស្ថាប័នជាតិពាក់ព័ន្ធជាមួយផ្នែកគុណភាពចំណីអាហារនៅកម្ពុជា។ តើអ្នកស្រី វា សុជិន អាចកសាងក្រុមហ៊ុននេះឱ្យឈរជើងបានរយៈពេល១៧ឆ្នាំដោយវិធីណាខ្លះ? សូមលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាបទសម្ភាសរវាង វាគ្មិន អ្នកស្រី វ៉ា សុជិន ម្ចាស់សិប្បកម្មផ្ទះ ត្រចៀកកាំ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #News ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា

-- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY

Posted by Thmey Thmey on Thursday, August 18, 2022



អគ្គនាយិកាក្រុមហ៊ុន Best Life អ្នកស្រី វ៉ា សុជិន បាននិយាយថា៖«អ៊ីចឹងសំខាន់ណាស់ យើងត្រូវតែផ្តោតលើអនាម័យ ហើយការធ្វើអនាម័យនេះ វាមិនមែនតែយើងម្នាក់ឯងអាចធ្វើបាននោះទេ តែត្រូវធ្វើរួមគ្នាទាំងក្រុមហ៊ុន។ សមាជិកក្នុងក្រុមហ៊ុនត្រូវចូលរួមសហការគ្នា យល់ពីគុណតម្លៃនៃអនាម័យ ធ្វើម៉ិចឱ្យមានស្តង់ដារគុណភាពល្អ ទាំងអនាម័យផ្ទាល់ខ្លួន អនាម័យសម្រាប់ក្រុមហ៊ុន ពិសេសគឺអនាម័យសម្រាប់អ្នកបរិភោគ។ អ៊ីចឹងខ្ញុំត្រូវបង្រៀនពួកគាត់ជារៀងរាល់ថ្ងៃ មួយថ្ងៃអានាម័យរបៀបផ្សេង បីខែយើងមានប្រឡងអនាម័យរបៀបផ្សេង ហើយក្នុងមួយឆ្នាំយើងមានប្រឡងអនាម័យរបៀបផ្សេងផងដែរ ដើម្បីឱ្យពួកគាត់មានអារម្មណ៍ថា ខ្លួនឯងស្គាល់អនាម័យប៉ុណ្ណា»។ 

ដ្បិតអាជីវកម្មទឹកត្រចៀកកាំកំពុងកើនឡើងខ្លាំងនៅកម្ពុជាក្តី ប៉ុន្តែអ្នកស្រី វ៉ា សុជិន ហាក់មិនមានការព្រួយបារម្ភលើការប្រកួតប្រជែងទីផ្សារខ្លួនឡើយ។ សម្រាប់អគ្គនាយិកាក្រុមហ៊ុន Best Life ដែលឈរជើងលើទីផ្សារ ជាង១៧ឆ្នាំនេះ មើលឃើញថា ការធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុកមិនល្អឡើយ តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស។


ចំពោះអ្នកដែលចាប់អារម្មណ៍ចង់បើកដំណើរការអាជីវកម្មប្រភេទនេះ អ្នកស្រី វ៉ា សុជិន បានផ្តាំផ្ញើថា 
ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពផលិតផល ព្រមទាំងស្តង់ដារអនាម័យ ព្រោះថាវាជះឥទ្ធពលយ៉ាងខ្លាំងដល់អ្នកបរិភាគ។ «បើសិនអ្នកធ្វើត្រឹមតែរបៀបនៅក្នុងផ្ទះវាមិនទាន់គ្រប់គ្រាន់ទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៅវិញ ហើយស្របពេលដែលសម័យកាលកូវីដនេះ សម្បូរមេរោគចំលងទៅទៀត»។ អ្នកស្រី ឆ្លៀតបន្ថែមបែបនេះ៕
 

ព័ត៌មានទាក់ទង