បើបោះពុម្ពលុយច្រើនពេក តើនឹងធ្វើឱ្យទំនិញឡើងថ្លៃ?

11/03/2023 11:00 am ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ «លុយ» ជាមធ្យោបាយសម្រាប់ទិញដូរ ដោះដូរ និងសន្សំ។ លុយ ក៏ជាផ្នែក នៃអត្តសញ្ញាណរបស់ជាតិនីមួយៗផងដែរ ហើយប្រទេសផ្សេងគ្នា ចាយលុយផ្សេងគ្នា។ តើការបោះពុម្ពលុយច្រើនពេក នឹងធ្វើឱ្យទំនិញឡើងថ្លៃ ឬយ៉ាងណា?



បើតាមសៀវភៅ ខ្ញុំចង់ដឹង «ស្វែងយល់ពីលុយ» របស់អង្គការស៊ីប៉ា «លុយ» ត្រូវបានផលិតដោយធនាគារកណ្ដាល ឬធនាគារជាតិ។ ការបោះពុម្ពលុយមិនមែនចេះតែធ្វើឡើងដោយគ្មានការគ្រប់គ្រងត្រឹមត្រូវនោះទេ ហើយការគ្រប់គ្រងនេះគឺជា ការងាររបស់ធនាគារកណ្ដាលនៃប្រទេសនីមួយៗ។ គេ ក៏មិនអាចបោះពុម្ពលុយច្រើនពេកទេ ព្រោះវានឹងនាំឱ្យមានអតិផរណា។ 

តើអតិផរណា មានន័យបែបណា? បើតាមវាក្យស័ព្ទធនាគារ នៃធនាគារជាតិកម្ពុជា បានឱ្យនិយមន័យ «អតិផរណា» ឬ «Inflation» នេះថា ជាការកើនឡើងកម្រិតថ្លៃជាទូទៅនៃទំនិញ និងសេវាសេដ្ឋកិច្ច។ វាត្រូវបានគេគណនាជាភាគរយ និងវាស់វែងកំណើនជាខែ ត្រីមាស និងឆ្នាំ។ និយាយឱ្យស្រួលយល់ «អតិផរណា» សំដៅលើការឡើងថ្លៃជាទូទៅរបស់ទំនិញ ឬសេវា នៅលើទីផ្សារ រីឯប្រាក់ចុះថោក។ ដូច្នេះកាលណា គេបោះពុម្ពលុយច្រើនលើសតម្រូវការ លុយនឹងមិនសូវមានតម្លៃ ហើយតម្លៃទំនិញនឹងកើនឡើង។  

សរុបមកវិញ ការធ្វើឱ្យមានអតិផរណាកើតឡើង មិនមែនកើតឡើងតែដោយសារក៏បោះពុម្ពលុយតែមួយមុខនោះដែរ គឺមានកត្តាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច៕

 

ព័ត៌មានទាក់ទង