ផ្សារទំនើបព្រីនស៍ និង WOWNOW ចាប់ដៃគ្នាបើកប្លង់អាជីវកម្មថ្មី

20/08/2022 6:00 pm ភ្នំពេញ

នៅរសៀលថ្ងៃទី 19 ខែសីហានេះ ផ្សារទំនើបព្រីនស៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយកម្មវិធី WOWNOW ហើយបានរៀបចំសន្និសីទសារព័ត៌មានដ៏ធំមួយនៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

នៅក្នុងកិច្ចសហប្រតិបត្តិការលើកនេះ ភាគីទាំងពីរនឹងចាប់ដៃគ្នាដើម្បីបើកហាងលក់រាយថ្មី 100 ដែលមានគំរូអាជីវកម្ម online និង offline ក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដែលធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជានឹងមានភាពប្រកួតប្រជែងកាន់តែខ្លាំងឡើង។

យោងតាមទិន្នន័យបង្ហាញឲ្យឃើញថា វិស័យលក់រាយនៅកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅឆ្នាំ 2021 ហើយ ទំហំប្រតិបត្តិការនៃទីផ្សារអនឡាញរបស់កម្ពុជានៅឆ្នាំ 2021 មានទឹកប្រាក់រហូតជិត 1 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនលក់រាយអន្តរជាតិជាច្រើន ដូចជា 7-Eleven, Circle K ជាដើម បានចូលមកបើកអាជីវកម្មនៅប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បឿននៃការអភិវឌ្ឍទីផ្សារអនឡាញមានសន្ទុះខ្ពស់ជាងការលក់តាមហាងផ្ទាល់។ ការដាក់ឲ្យដំណើរការនូវគំរូហាងលក់រាយថ្មី ដែលមានអាជីវកម្ម online និង offline របស់ផ្សារទំនើបព្រីនស៍ និង WOWNOW គឺពិតជាមានការបោះជំហាននាំមុខគេ ដែលមានគុណសម្បត្តិ និងផលប្រយោជន៍យ៉ាងច្រើន។

ផ្សារទំនើបព្រីនស៍ គឺជាផ្សារទំនើបក្នុងស្រុកដ៏ល្បីមួយ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហាង ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញពេញលេញ។ ផ្សារទំនើបព្រីនស៍មានផ្តល់ជូននូវបន្លែ ផ្លែឈើ ផលិតផលក្លាសេ អង្ករ ប្រេង អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាច្រើន ដែលមានតម្លៃទាប និងគុណភាពខ្ពស់ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់។ ក្នុងនាមជាកម្មវិធីផ្តល់សេវារស់នៅបែបទំនើបនិងថ្មីបំផុតនៅកម្ពុជា WOWNOW មានអ្នកប្រើប្រាស់សរុបជាង 800,000 នាក់ និងហាងផ្គត់ផ្គង់ទំនិញជាង 20,000 ហាង ដែលគ្របដណ្តប់លើ 1,646 ស្រុក/សង្កាត់ ក្នុង 25 ខេត្តក្រុង នៃប្រទេសកម្ពុជា។

ភាពខ្លាំងនៃគំរូហាងលក់រាយថ្មី ដែលមានអាជីវកម្ម online និង offline របស់ផ្សារទំនើបព្រីនស៍ និង WOWNOW គឹកម្មវិធី WOWNOW មានជំនាញក្នុងប្រតិបត្តិការអនឡាញដែលមានសេវាឆាប់រហ័សនិងខ្សែសង្វាក់ផ្គត់ផ្តង់ច្រើន ហើយផ្សារទំនើបព្រីនស៍មានជំនាញផ្នែកប្រតិបត្តិការលក់ផ្ទាល់ ដែលថ្ងៃក្រោយនឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរកាន់តែមានភាពប្រកួតប្រជែងជាងដៃគូផ្សេងៗ។ ម្យ៉ាងវិញទៀត សមាជិកអ្នកទិញសិទ្ធិផ្តាច់មុខមិនត្រឹមតែអាចទទួលបាននូវម៉ាកយីហោ ផលិតផល និងការគាំទ្រផ្នែកបច្ចេកទេសរបស់ផ្សារទំនើបព្រីនស៍ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបាននូវលំហូរអតិថិជនដ៏ធំ និងសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពរបស់ WOWNOW ផងដែរ។ កិច្ចសហប្រតិបត្តិការរវាងផ្សារទំនើបព្រីនស៍ និង WOWNOW លើកនេះ ក៏ផ្តល់ជូនផងដែរនូវគំរូអាជីវកម្ម Mini-store ដែលអ្នកទិញសិទ្ធិផ្តាច់មុខ 50 នាក់ដំបូងនឹងទទួលបានការបញ្ចុះតម្លៃពិសេស។

Hotline:     លោក Huang (ចិន) 069787606 
លោក Zheng (ខ្មែរ អង់គ្លេស): 095720626
លោក ហុង (ខ្មែរ អង់គ្លេស)៖ 081939882
អំពីផ្សារទំនើបព្រីនស៍៖

ផ្សារទំនើបព្រីនស៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលមានទស្សនៈអាជីវកម្ម "យល់ពីអ្នក យល់ពីជីវិត" និងប្រកាន់ខ្ជាប់នូវគោលការណ៍ "ផ្សារទំនើបដ៏ប្រណិតជាមួយនឹងភាពច្នៃប្រឌិត" ដើម្បីសម្របខ្លួនទៅក្នុងសហគមន៍ និងក្លាយជាអ្នកជិតខាងដ៏ល្អ ព្រមទាំងផ្តល់ផលិតផលដែលមានគុណភាព ក្នុងគោលបំណងសម្រេចឲ្យបាននូវការបង្កើតជីវិតរស់នៅដ៏ល្អប្រសើរជូនប្រជាជនដែលរស់នៅជុំវិញនោះ។

ផ្សារទំនើបព្រីនស៍ មានទម្រង់អាជីវកម្មបីគឺ "Prince Supermarket" "Prince Fresh" និង "Prince Lifestyle"។ បច្ចុប្បន្ននេះ ផ្សារទំនើបព្រីនស៍មានសាខានៅមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ឌាយមិន វ័ន ព្រីនស៍ ហូលឌីង គ្រុប និង Prince Huan Yu Mall ក្នុងខេត្តព្រះសីហនុ និងគ្រោងបើកសាខានៅព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ផងដែរ។

ផ្សារទំនើបព្រីនស៍ គ្រោងនឹងពង្រីកហាងទិញសិទ្ធិផ្តាច់មុខដល់ 100 ហាងនៅចុងឆ្នាំ 2023 និង 150 ហាងនៅចុងឆ្នាំ 2024។
អំពី WOWNOW ៖

កម្មវិធី WOWNOW គឺជាកម្មវិធីផ្តល់សេវារស់នៅបែបទំនើបនិងថ្មីបំផុតនៅកម្ពុជា និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងទទួលបានលទ្ធផលយ៉ាងល្អសម្រាប់ការដឹកជញ្ជូនរហ័ស/ការទិញជាក្រុម ការទិញទំនិញក្រៅប្រទេស ការទិញទំនិញប្រើប្រាស់រហ័ស និងការលក់ដុំលក់រាយនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក។ បច្ចុប្បន្ននេះ WOWNOW មានឃ្លាំងស្តុកទំនិញចំនួន 4 នៅរាជធានីភ្នំពេញ និង 1 នៅខេត្តព្រះសីហនុ ដែលមានទំហំឃ្លាំងសរុបជិត 25,000 ម៉ែត្រការ៉េ។

បច្ចុប្បន្ន WOWNOW មានចំនួនអ្នកប្រើប្រាស់សរុបជាង 800,000 នាក់ និងហាងផ្គត់ផ្គង់ទំនិញជាង 20,000 ហាង ដែលគ្របដណ្តប់លើ 1,646 ស្រុក/សង្កាត់ ក្នុង 25 ខេត្តក្រុង នៃប្រទេសកម្ពុជា។

សម្រាប់ការបញ្ជាទិញតាមកម្មវិធី WOWNOW អាចទទួលបានទំនិញក្នុងរយៈពេល 30 នាទីសម្រាប់អ្នកក្នុងទីក្រុង។

លើសពីនេះ កម្មវិធី WOWNOW ក៏មានភ្ជាប់សេវាកម្ម Alipay និងសេវាកម្មកម្សាន្តជាច្រើន ដូចជាសេវាធ្វើដំណើរ  សេវាបង់ថ្លៃទូរស័ព្ទ និងសេវាបញ្ចូលប្រាក់ក្នុងហ្គាម។ល។
 

ព័ត៌មានទាក់ទង