ជិត៥ឆ្នាំ នៅក្នុងរោងចក្រ«អូគូលែន»  មានដើមឈើកម្រជាង ១ម៉ឺនដើម

15/08/2022 2:00 pm សៀមរាប


ដោយ៖ ThmeyThmey25
សៀមរាប៖ ក្រុមហ៊ុន Kulara Water ចាប់ផ្ដើមដាំកូនឈើកម្រជាច្រើនប្រភេទនៅក្នុងបរិវេណរោងចក្រផ្ទាល់ ក្នុងឆ្នាំ២០១៨។ រយៈពេលប្រមាណ៥ឆ្នាំមកនេះ ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ «​អូ​គូលែន​» បានដាំកូនឈើរហូតដល់ ១០ ៥១២ដើម។ បើតាមអ្នកស្រី ជួប សុភី ប្រធាន​គម្រោង​ដាំ​ដើមឈើ​នៃ​ក្រុមហ៊ុន Kulara Water  កូនឈើទាំងនោះ មានដូចជា នាងនួន បេង ធ្នង់ ចន្ទន៍ក្រស្នា និងដើមឈើទាលជាដើម។ ​« ឥឡូវ គេមិនសូវមានដាំ យើងចង់ស្ដារវាឡើងវិញ និងប្រមូលពពួកសត្វស្លាប សត្វទន្សាយ។ ពេលយើងដាំបានម្លប់ ពួកគាត់(សត្វ) នឹងមកវិញហើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ជួប សុភី។

 

សូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 


 

ព័ត៌មានទាក់ទង