ពិការជើងជាង៧ឆ្នាំ លោកយាយ ណាយ ជូ ចាត់ទុករទេះដូចកូនចៅ!
ដោយ៖ ហុង ស្រីណា
កំពត៖ លោកយាយ ណាយ ជូ បានកាត់ជើងស្តាំត្រឹមក្រោមជង្គង់រយៈពេល៨ឆ្នាំហើយ ដោយសារជំងឺទឹកនោមផ្អែម។ ដ្បិតជើងត្រូវកាត់ រួមផ្សំនឹងឆ្អឹងខាងក្នុងមិនរឹងមាំផង លោកយាយ ណាយ ជូ មិនអាចធ្វើដំណើរទៅណាមកណាដោយខ្លួនឯងបានឡើយ។ ជាសំណាង ក្រោយកាត់ជើងបានមួយរយៈ លោកយាយបានទទួលរទេះជនពិការមួយ ដែលអាចឱ្យលោកយាយធ្វើដំណើរបានដោយខ្លួនឯង។
រទេះនេះហាក់ ប្លែក ដោយសារវាមានចង្កូតសម្រាប់លោកយាយរុញទៅមុខ និងមានកន្លែងអង្គុយងាយស្រួល។ ក្រោយប្រើរទេះនេះជាង៧ឆ្នាំ លោកយាយបានលើកឡើងពីចំណាប់អារម្មណ៍ដូច្នេះថា៖« រទេះដូចកូនចៅខ្ញុំ វាអាចជូនខ្ញុំទៅនេះទៅនោះបាន»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com