ព្រីនស៍ រៀល អ៊ីស្ទេត ចុះ MoU ជាមួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេដើម្បីបង្កើត “របៀបរស់នៅ” សុវត្ថិភាព និងងាយស្រួលក្នុងវិស័យអចលនទ្រព្យ

02/08/2022 4:00 pm ភ្នំពេញ

ភ្នំពេញ, ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២-ក្រុមហ៊ុន  ព្រីនស៍ រៀល អ៊ីស្ទេត ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Less Solutions ដើម្បីបង្កើត «របៀបរស់នៅ» ដែលអាចសម្រេចបាន និងមានសុវត្ថិភាព ក៏ដូចជាភាពងាយស្រួលក្នុងវិស័យអចលនទ្រព្យ។



Less Solutions ជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែលផ្តល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុមហ៊ុន CB Insurance (CB Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប), ក្រុមហ៊ុន AIA (Cambodia), ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។ល។



ជាលទ្ធផល ផលិតផលធានារ៉ាប់រងជាច្រើននឹងត្រូវផ្តល់ជូនអ្នកទិញ (និងអ្នកជួល) អចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត”នៅប្រទេសកម្ពុជា ដែលជាចំណុចលក់ពិសេសចំនួនបី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើស “របៀបរស់នៅ” សម្រាប់អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015  និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន 6 នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។



ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ “របៀបរស់នៅ” សម្រាប់អតិថិជនធុរកិច្ច និងអតិថិជនស្នាក់នៅ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងផ្តល់ជូននូវ៖

•    ហិរញ្ញប្បទានដែលអាចសម្រេចបាន៖ អ្នកទិញក្នុងស្រុក និងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ 100% តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។
•    ការទិញដោយសុវត្ថិភាព ៖ ដំណោះស្រាយធានារ៉ាប់រងជាច្រើនដែលឥតគិតថ្លៃ នឹងត្រូវផ្តល់ជូនអតិថិជននៅពេលទិញផ្ទះ (ឧទាហរណ៍៖ មានផ្តល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យនិងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Less Solutions។

•    សេវាកម្មប្រកបដោយភាពងាយស្រួល៖ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្តល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។



លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវដំណោះស្រាយដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត” នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែងដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់។

ព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងវីឡាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅខណ្ឌសែនសុខ ដែលមានចម្ងាយ 10km ពីកណ្តាលទីក្រុង គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេសដែលស្វែងរកការរចនាស្ថាបត្យកម្មទាន់សម័យ ក៏ដូចជាបរិក្ខារទំនើបៗ។ ជាមួយនឹងតម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុង“បុរី” ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ 100% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។ 

ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី 1 នៃគម្រោងព្រីនស៍ វ័ន ត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី 2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ! 



អំពីក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប៖
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015  និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន 6 នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។



អំពីក្រុមហ៊ុន Less Solutions ៖
Less Solutions គឺជាក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានបណ្តាញក្រុមហ៊ុនធានារ៉ាប់រងធំៗជាដៃគូចំនួន 16 និងភ្នាក់ងារតំណាងធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិន។ ដោយផ្តោតលើគុណតម្លៃនៃ “ឈានមុខគេ ល្អឥតខ្ចោះ ឯកទេស និងសេវាកម្ម” ក្រុមហ៊ុនLess Solutions មានគោលបំណងផ្តល់សេវាធានារ៉ាប់រងដ៏ទូលំទូលាយ និងដំណោះស្រាយដែលរៀបចំឡើងតាមតម្រូវការរបស់អតិថិជនសាជីវកម្ម និងបុគ្គលនៅក្នុងប្រទេសកម្ពុជា។
 
ក្រុមហ៊ុន  ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។
 

ព័ត៌មានទាក់ទង