«ត្រីផ្ទក់សមុទ្រ» មានតម្លៃ និងធំៗជាងត្រីផ្ទក់ស្រែ

22/06/2022 2:00 pm កោះកុង

ដោយ៖ ជឿន ស្រីណយ

កោះកុង៖ កូនត្រីផ្ទក់សមុទ្រ ជាច្រើនក្បាល់ត្រូវបានអ្នកនេសាទនៅភូមិកោះស្ដេច ចិញ្ចឹមនៅមុខផែនេសាទ
របស់ពួកគេ ដើម្បីឱ្យវាធំល្មមសម្រាប់លក់បន្តឱ្យឈ្មួញនៅភ្នំពេញ និងប្រទេសថៃ។ កូនត្រីផ្ទក់ទាំងនោះ មានទំហំប្រហែលត្រីផ្ទក់ស្រែ ។ បើតាមអ្នកនេសាទនៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រីផ្ទក់សមុទ្រខ្លះមានទំហំរហូតដល់ ជាង១០គីឡូក្រាម។ ត្រីផ្ទក់សមុទ្រមានទីផ្សារច្រើននៅតាមភោជនីយដ្ឋានធំៗក្នុងរាជធានីភ្នំពេញ ដោយគេយកធ្វើស៊ុប ឬបរិភោគឆៅ។ ជាទូទៅត្រីផ្ទក់សមុទ្រមានតម្លៃ ២ ៥០០០រៀលក្នុងមួយគីឡូក្រាម៕


សូមអញ្ជើញលោកអ្នក នាងទស្សនាវីដអូដូចតទៅ៖ 



 

ព័ត៌មានទាក់ទង