រឿង “កូនជ្រូកចំទើត”

07/06/2022 5:23 pm ភ្នំពេញ


មានកូនជ្រូកមួយ មានចរិតក្រអឺត ហើយខ្ពើមភាពស្មោកគ្រោក។ កូនជ្រូកនេះ មិនមានស្បែកជើងពាក់ទេ។ ថ្ងៃមួយវាបានឃើញសត្វសេះ មានស្បែកជើងដែកពាក់ វាក៏ចង់បានស្បែកជើងដែរ។ កូនជ្រូកបានទៅពឹងជាងដែក ដើម្បីធ្វើស្បែកជើងដែកឱ្យគេ ប៉ុន្តែជាងដែកបានឱ្យគេទៅរកដីឥដ្ឋ។ កូនជ្រូកមិនទៅរកដីឥដ្ឋទេ ព្រោះគេខ្ពើមភក់។ ជ្រូកកម្ជិលបានទៅពឹងដើមឫស្សី ដើម្បីធ្វើស្បែកជើងពីឫស្សី ប៉ុន្តែដើមឫស្សី បានឱ្យកូនជ្រូកទៅរកកាំបិទពីផ្ទះជាងដែក។ កូនជ្រូកមិនទៅទេ ហើយគេចេះតែដើរទៅពឹងអ្នកផ្សេងៗទៀត តើទីបំផុតកូនជ្រូកមួយនេះ អាចបានស្បែកជើងពាក់ទេ? មានតែទៅមើលវីដេអូបន្ថែមទើបដឹង។


https://youtu.be/Zq86z8sZfxI 

កម្មវិធី”យើងអានជុំគ្នា” ជាកម្មវិធីដែលជំរុញលើកទឹកចិត្តកុមារ ឱ្យចូលចិត្តអានសៀវភៅ ពិសេសលើកទឹកចិត្តមាតាបិតា អាចសៀវភៅឱ្យកូនៗស្ដាប់។ កម្មវិធីនេះ បានទៅថតសកម្មភាព ដែលអង្គការស៊ីប៉ាចុះទៅអានអំណានឱ្យកុមារស្ដាប់ នៅតាមតំបន់មួយចំនួន និងខេត្តមួយចំនួនផងដែរ។

ការអានសៀវភៅឱ្យកូនៗស្ដាប់ និងជួយឱ្យកូនៗចូលចិត្តសៀវភៅ ហើយពួកគេនឹងមានទម្លាប់នៃអានសៀវភៅតាំងតែពីក្មេង។ ពួកគេនឹងទទួលបានចំណេះដឹងទូទៅច្រើន មានការគិតពិចារណាវែងឆ្ងាយ និងរៀនពូកែជាដើម។

សារព័ត៌មានថ្មីៗ សូមថ្លែងអំណរគុណដល់អង្គការ Aide Et Action ដែលបានឧបត្ថម្ភកម្មវិធីទាំងមូល។ និងសូមថ្លែងអំណរគុណដល់អង្គការស៊ីប៉ា ដែលបានសហការផលិតកម្មវិធីនេះ៕


 

ព័ត៌មានទាក់ទង