ប្ដីប្រពន្ធមួយគូ ឈប់ធ្វើការឱ្យគេ មកបើកហាងនំបរទេសដ៏ទាក់ទាញនៅភ្នំពេញ 

02/06/2022 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖  បច្ចុប្បន្ន បើនិយាយពីផ្នែកនំចំណីអាហារ គឺមានភាពសម្បូរបែបណាស់នៅកម្ពុជា សម្រាប់ជនជាតិខ្មែរ និងបរទេស។  ជាមួយគ្នានេះ ប្តីប្រពន្ធមួយគូ ធ្លាប់តែធ្វើការឱ្យគេ ក៏បានសម្រេចចិត្តមកដំណើរការហាងនំ «អេរ៉ាថង» ដែលជាប្រភេទនំបរទេស សម្រាប់ជនជាតិខ្មែរទៅវិញ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក ពៅ តារា ម្ចាស់ហាងនំ «អេរ៉ាថង»  ពន្យល់ថា ទាំងនេះព្រោះចិត្តស្រលាញ់ខ្លាំង ហើយជាជំនាញរបស់ភរិយាលោក និង មើលឃើញពីសក្តានុពលរបរនេះផងដែរ។


  
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ពៅ តារា   ដូចតទៅ៖
 
 
គ្រួសារមួយ ឈប់ធ្វើការឱ្យគេ ងាកមកបើកហាងនំបរទេស ទាក់ចិត្តជនជាតិខ្មែរ នៅភ្នំពេញ

គ្រួសារមួយ ឈប់ធ្វើការឱ្យគេ ងាកមកបើកហាងនំបរទេស ទាក់ចិត្តជនជាតិខ្មែរ នៅភ្នំពេញ ===================== លោក ពៅ តារា និង ភរិយា ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជន បានសម្រេចចិត្តមកដំណើរការហាងនំ «អេរ៉ាថង» ដែលជាប្រភេទនំបរទេស សម្រាប់ជនជាតិខ្មែរ និងបរទេសទៅវិញ។ ម្ចាស់ហាងខាងលើ ពន្យល់ថា មុខរបរខ្នាចតូចមួយនេះ អាចដំណើរការបាន ដោយសារការស្រលាញ់ខ្លាំង ពិសេសជាជំនាញរបស់ភរិយាលោក។ ស្វាមីភរិយាមួយគូនេះ តែងតែឱហាត និងជម្នះឧបសគ្គជាមួយគ្នាជានិច្ច។ តើលោក តារា និងភរិយា អាចដំណើរការអាជីវកម្មខ្នាតតូចនេះបានដោយរបៀបណាខ្លះ? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក ពៅ តារា ម្ចាស់ហាងនំ «អេរ៉ាថង» ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាបទសម្ភាសន៍រវាង វាគ្មិន លោក ពៅ តារា ម្ចាស់ហាងនំ «អេរ៉ាថង» ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #News #គំនិតថ្មី ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា

-- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY

Posted by Thmey Thmey on Monday, May 23, 2022

 

អតីតនិស្សិតច្បាប់ លោក ពៅ  តារា និងភរិយា បានដំណើរការហាងនំយីហោ «អេរ៉ាថង» ជិត៥ឆ្នាំហើយ។ ដើមឡើយ លោក និង ភរិយា ក៏ធ្លាប់បំរើការងារតាមផ្នែកផ្សេងគ្នា នៅក្នុងវិស័យឯកជនដែរ តែដោយសារចិត្តស្រលាញ់ខ្លាំងទៅលើជំនាញផលិតនំ និងមើលឃើញពីសក្តានុពលនៃរបរនេះផងនោះ ប្តីប្រពន្ធខាងលើ បានសម្រេចចិត្តឈប់ធ្វើការ ហើយដាក់ទុនទាំងកម្លាំងកាយចិត្ត គំនិត ថវិកាចំពោះ មុខរបរនេះទាំងស្រុងតែម្តង។


លោក ពៅ តារា ម្ចាស់ហាងនំ អេរ៉ាថង

សព្វថ្ងៃ ហាងនំរបស់ប្តីប្រពន្ធមួយគូនេះ ផលិតនំប្រមាណជិត២០មុខជារៀងរាល់ថ្ងៃ រួមមាន នំខេក ប្រភេទគ្រីម និងសរសៃមាស នំប៉័ងទឹកដោះគោ ស្នូលពងមាន់ទឹកដោះគោស្រស់  និងប្រភេទឃុកឃី ដោយមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅ។ លោកបន្ថែមថា រាល់ធាតុផ្សំទាំងអស់ លោកប្រើប្រាស់ផលិតផលក្នុងស្រុក រួមមាន ម្សៅនំ ផ្លែដូង និង ផ្លែទុរេន ព្រមទាំងផលិតផលនាំចូលពីបរទេស។ រីឯ អតិថិជនមានចម្រុះស្រទាប់វណ្ណ ដែលតែងនិយមគាំទ្រកន្លងមកមានទាំងជនជាតិខ្មែរ និងបរទេសផងដែរ។ លើសពីនេះ ប្រភេទនំបរទេសទាំងនេះក៏បានទាក់ទាញចិត្តអតិថិជនក្នុងស្រុកឱ្យមានការជាប់ចិត្តទៀតផង។

ទម្រាំតែអាចធ្វើឱ្យអតិថិជនស្គាល់ និងនៅតែបន្តគាំទ្រហាងរបស់ខ្លួន បុរសវ័យ៣០ឆ្នាំ រូបនេះបានពន្យល់ថា ៖ «បច្ចុប្បន្នខ្ញុំចេះធ្វើនំតិចតួចពីគ្រួសារខ្ញុំទេ តែខ្ញុំជំហរការងារខ្សែរខាងក្រៅវិញ ទំនាក់ទំនងជាមួយអតិថិជន តាមបណ្តាសាខាផ្សារម៉ាក្រូ បើគិតពីគុណភាពនំ និយាយរួមទៅគុណភាពយើងល្អ រសជាតិ អនាម័យ បើទាស់ចិត្តយើងកែតម្រូវឱ្យវាស្តង់ដារ ហើយមិនឱ្យផ្អែមពេកទេ ដែលរសជាតិប្លែកពីបរទេស ពេលគេសាកត្រូវមាត់ត្រូវចិត្ត គេនឹងគាំទ្រ»។


ភវិយា លោក ពៅ តារា ម្ចាស់ហាងនំ អេរ៉ាថង


បើតាម លោក ពៅ តារា និងភរិយា ដែលមានវ័យប្រហាក់ប្រហែលគ្នាបានឱ្យដឹងទៀតថា មុខរបរផលិតនំទាំងនេះ មានភាពលំបាកគួរសម ដែលទាមទារឱ្យមានភាពអត់ធ្មត់ និងស្រលាញ់ខ្លាំងទើបអាចមកដល់ចំនុចសព្វថ្ងៃ។ ពោលគឺ ភាគច្រើនត្រូវប្រើកម្លាំងដៃ ក្នុងការវាយម្សៅ ហើយចំណាយពេលចាប់ពី ១៥ ទៅ ៣០នាទី ដើម្បីបាននំខេកមួយ វាអាស្រ័យទៅតាមម៉ូតនំនីមួយៗផងដែរ។ ក្រៅពីនេះ ជួនកាលពេលភ្ញៀវមានការកម្មង់ច្រើន ត្រូវក្រោកពីម៉ោង ពីរ ឬ បី រំលងអាធ្រាត ដើម្បីឱ្យទាន់តម្រូវការភ្ញៀវនៅម៉ោង៦ព្រឹក។  លើសពីនេះ ទម្រាំមានហាងដូចសព្វថ្ងៃ ប្តីប្រពន្ធខាងលើ ក៏ធ្លាប់ដាក់លក់នំ ដែលផលិតបានតាមរទេះដែរ តែបរាជ័យទៅវិញ។

តែទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយគូនេះ នៅតែក្រាញននៀល ជម្នះឧបសគ្គតូចធំជាមួយគ្នា។ រឹតតែសំខាន់លោកបានផ្តាំផ្ញើទៅកាន់អ្នកចាប់អារម្មណ៍របរខាងលើ ដូច្នេះ៖ « បច្ចប្បន្នកំណើនធ្វើខេក បើកហាងខេកច្រើន ហើយការនិយមធ្វើកម្មវិធី ខួបកំណើតក៏សម្បូរទៅតាមនោះដែរ  ហើយប្រភេទនៃការធ្វើខេកក៏មានច្រើនផងដែរ។ វាអាស្រ័យទៅតាមតាមវិធីផ្សេងៗ ដូចជាបុណ្យទានមួយចំនួន។ យុវជនគួរត្រៀមខ្លួន សមត្ថភាព ចំណេះជំនាញ ខាងធ្វើនំនេះចេះខ្លួនឯងកម្រិតណា?
យើងចេះខ្លួនឯងហើយ ត្រូវកៀរគរដើមទុនឱ្យបាន អាចថាជាអ្នកផ្ទះ គាំទ្រយើងអាចធ្វើបានពីអាជីវកម្មខ្នាតតូច បូកពីដើមទុន មួយម៉ឺនដុល្លារទៅ »៕ 





 

  
 
 
 

 

ព័ត៌មានទាក់ទង