លក់ផ្លែរំដួល តែអ្នកស្រី ញ៉ុក ឡៃ មិនស្គាល់ដើម និងផ្ការំដួល

24/05/2022 1:00 pm កំពង់ធំ

ដោយ៖ ញឹក ស្រីល័ក្ខ

កំពង់ធំ៖ អ្នកស្រី ញ៉ុក ឡៃ ជាអ្នកលក់ផ្លែរំដួលនៅមុខផ្ទះ ដែលស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ទោះជាអ្នកលក់ផ្លែរំដួលក្ដី តែអ្នកស្រី មិនស្គាល់ដើម និងផ្ការំដួលឡើយ។ ផ្លែរំដួលដែលដាក់លក់ មានតម្លៃ ១ម៉ឺនរៀល ក្នុងមួយចង្កោម ដោយអ្នកស្រីទិញបន្តពីឈ្មួញនៅលើភ្នំគូលែន។ អ្នកលក់រូបនេះ អាចរកចំណូលបានពី៥ ទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃ។ បើតាមអ្នកស្រី ឡៃ រដូវកាលនៃផ្លែរំដួល គឺនៅខែឧសភា និងមានរយៈពេលពី ១០ ទៅ១៥ថ្ងៃប៉ុណ្ណោះ។ ក្រៅពីធ្វើស្រែប្រជាជនមួយចំនួននៅទីនោះ តែងលក់ផ្លែឈើតាមរដូវកាល ដូចជាផ្លែសិរមាន ផ្លែគុយ ផ្លែរំដួល និងផ្លែត្របែក។



សូមអញ្ជើញទស្សនាបទសម្ភាសដូចតទៅ៖



ព័ត៌មានទាក់ទង