លោក សា ឌីណា នាំទេសចរគយគន់ថ្ងៃលិចនៅកំពង់ភ្លុក ដើម្បីបង្ហាញពីសក្តានុពលបឹងទន្លេសាប

20/05/2022 4:00 pm សៀមរាប

 

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ លោក សា ឌីណា ស្ថាបនិកក្រុម Cambodia Amazing Trip Planner បានរៀបចំកញ្ចប់ទេសចរណ៍មួយដោយផ្សារភ្ជាប់ពីប្រាសាទ ភ្នំគូលែន និងបឹងទន្លេសាប។ ការជ្រើសរើសភូមិកំពង់ភ្លុក សម្រាប់ឱ្យភ្ញៀវមើលថ្ងៃលិច ព្រោះលោក សា ឌីណា ចង់បង្ហាញឱ្យភ្ញៀវទេសចរបានឃើញ ពីសក្តានុពលនៃភូមិនេសាទមួយនេះ។ លើសពីភូមិនេសាទ កំពង់ភ្លុកមានសក្តានុពលទេសចរណ៍ ជាច្រើនដូចជាព្រៃកោងកាងទឹកសាប និងការទស្សនាថ្ងៃលិច។ កំពង់ភ្លុកក៏ជាប្រភពទឹកមួយដ៏សំខាន់សម្រាប់កសិករផងដែរ។ កន្លងមកទេសចរអន្តរជាតិជាច្រើនបានទៅទស្សនា និងដើរកម្សាន្តនៅភូមិមួយនេះ។ ជាមួយគ្នានេះលោក សា​ ឌីណា ក៏បានអំពាវនាវឱ្យទេសចរជាតិទៅកម្សាន្តនៅ ភូមិកំពង់ភ្លុកនេះ ដើម្បីទ្រទ្រង់ជីវភាពប្រជាជនមូលដ្ឋាន។

សូមអញ្ជើញលោក អ្នកនាងទស្សនាបទសម្ភាសរវាងសារព័ត៌មានThmeyThmey25 និងលោក​ សា ឌីណា​ ស្ថាបនិកក្រុមCambodia Amazing Trip Planner ដូចតទៅ៖ 
 

ព័ត៌មានទាក់ទង