20/05/2022 11:00 am ព្រះសីហនុ
ដោយ: អ៊ូ សុខមាន (OU Sokmean)
កម្មករ៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់ដាច់ជណ្តើរយោងពីជាន់ទី១៥នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២០ឧសភា។ នេះជាព័ត៌មានបឋមដែលលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ផ្តល់ឱ្យសារព័ត៌មានថ្មីៗតាមទូរសព្ទ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្រៅពីកម្មករ៣នាក់ស្លាប់ហើយនោះ ក៏មានកម្មករ២នាក់រងរបួស ផងដែរ។ បើតាមអភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ សម្ភារៈដែលបម្រើដល់ការដ្ឋានសំណង់ នៃកន្លែងកើតហេតុនោះ គឺមានសភាពចាស់ទ្រុឌទ្រោម ព្រោះតែការដ្ឋាននេះបានផ្អាកការដំណើរយូរមកហើយ។
លោក ឡុង ឌីម៉ង់ បាននិយាយដូច្នេះ៖ «បច្ចុប្បន្នយើងកំពុងរង់ចាំរបាយការណ៍លម្អិត និងស្រាវជ្រាវបន្ថែមទៀត»៕