​​អាហារដ្ឋាន «ជ. ឃ» ឈរជើងក្នុងទីផ្សារ​​១០ឆ្នាំហើយ ដោយសាររសជាតិ​ អនាម័យ និងតម្លៃ​ស​មរម្យ

18/05/2022 12:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី
បាត់ដំបង៖ អាហារដ្ឋាន «ជ. ឃ» បានឈរជើងប្រមាណ១០ឆ្នាំហើយ នៅ​ទឹកដីខេត្តបាត់ដំបង​។ ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ លោក ចែម ធនិន ​ពន្យល់ថា លោកបានសម្រេចចិត្តឈប់ពីការងារ NGO មកបង្កើតអាជីវកម្ម​នេះ ព្រោះលោកចង់ផ្តល់ជូនអាហារដែលមានរសជាតិឆ្ងាញ់ អនាម័យល្អ សុខភាពល្អ និងបរិយាកាសរស់នៅរីករាយជូនអ​តិថិជន។ ធ្លាប់ឆ្លងកាត់ជីវិតក្រលំបាក លោក ចែម ធនិន ក៏ចង់កែប្រែខ្សែជីវិតខ្លួនឯងឱ្យធូរធារតាមរយៈអាជីវកម្មទាំងនេះដែរ។ ក្រៅពីអាហារដ្ឋាន លោក ចែម ធនិន ក៏បានបើកនូវក្លិបហាត់ប្រាណ និងផ្ទះសំណាក់ យីហោ«ជ. ឃ» ដូចគ្នាដែរ។ ​​ ទន្ទឹមនឹងបើកអាជីវកម្មទាំងនេះ លោក ចែម នធិន ក៏ឆ្លៀតផ្តល់ការបណ្តុះបណ្តាលភាសា​អង់គ្លេស សីលធម៌ និងបំណិនជីវិត ដល់ក្មេងៗ​ក្នុងសហគមន៍ដែរ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ចែម ធនិន  ដូចតទៅ៖
 
លោក ចែម ធនិន បើកអាជីវកម្មបីប្រទាក់គ្នា ដើម្បីបំពេញតម្រូវការទីផ្សារ...

លោក ចែម ធនិន បើកអាជីវកម្មបីប្រទាក់គ្នា ដើម្បីបំពេញតម្រូវការទីផ្សារ និងជួយក្មេងៗក្នុងតំបន់ ============================ អាហារដ្ឋាន ក្លឹបហាត់ប្រាណ និងផ្ទះសំណាក់ ដែលមានយីហោដូចគ្នាថា «ជ. ឃ » បានឈរជើង បន្តបន្ទាប់គ្នានៅលើទឹកដីខេត្តបាត់ដំបង។ ម្ចាស់អាជីវកម្មទាំងនេះ លោក ចែម ធនិន បានពន្យល់ថា លោក សម្រេចចិត្តឈប់ពីការងារ NGO មកបង្កើតអាជីវកម្មទាំងនេះព្រោះ ចង់មានជីវភាពប្រសើរជាងមុន ផ្តល់ជូនអាហារដែលមានរសជាតិឆ្ងាញ់ អនាម័យល្អ សុខភាពល្អ និងបរិយាកាសរស់នៅរីករាយជូនអតិថិជន។ ទម្រាំតែអាជីវកម្មទាំងនេះអាចដំណើការបាន លោក ចែម ធនិន បានប្រើប្រាស់ធនធានមនុស្សដែលមានចំណេះ ជំនាញ បទពិសោធ ឱ្យត្រូវនឹង ចំណង់ចំណូលចិត្ត និងអត្តចរិតរបស់ពួកគេ។ លើសពីនេះ បេសកកម្មមួយរបស់លោកគឺ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ ទៅលើមុខវិជ្ជា ភាសាអង់គ្លេស សីលធម៌ និងបំនិនជីវិត សម្រាប់ក្មេងៗនៅក្នុងតំបន់នោះ។ តើលោក ចែម ធនិន មានការអភិវឌ្ឍន៍ខ្លួនបែបណា ដើម្បីឱ្យអាជីវកម្មក្នុងដៃអាចដំណើរការដោយរលូន? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក ចែម ធនិន ចូលរួមធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាបទសម្ភាសរវាង លោក ចែម ធនិន អនុប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តបាត់ដំបង ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី » នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #News ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា

-- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY

Posted by Thmey Thmey on Monday, May 16, 2022

​លោក ចែម ធនិន ជាអនុប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តបាត់ដំបង។ លោក ចែម នធិន កំពុងដំណើរការអាជីវកម្មអាហារដ្ឋាន ក្លិបហាត់ប្រាណ និងផ្ទះសំណាក់ ដែមានយីហោ «ជ.ឃ» ដូចគ្នា ចាប់តាំងពីឆ្នាំ២០១២មក។  ក្នុងកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ធនិន ​បញ្ជាក់ថា មុន​ផ្តើមអាជីវកម្មទាំ​ងនេះ លោក​ធ្លាប់មានបទពិសោធន៍វិនិយោគលើការចិញ្ចឹមជ្រូក ទន្ទឹមនឹងការសិក្សាស្វែងយល់ពីការជំនួញជាមួយមិត្តភក្តិជាហូរហែពីមុនផង​។

បោះបង់ការងារនៅក្នុងអង្គការសង្គមស៊ីវិល លោក ចែម ធនិន បានដាក់ទុន ទាំងកម្លាំងកាយ ចិត្ត គំនិតប្រាជ្ញា ធនធានលទ្ធភាព ពិសេសក្តីស្រលាញ់ទៅលើអាជីពនេះតែម្តង ព្រោះលោកបានផ្លាស់ប្តូរជីវភាព និងផ្តល់ឱកាសការងារជូនបុគ្គលិកបានប្រហែល៣០នាក់ដែរ។
ទោះបីជាមិន​គ្រប់គ្រងអាជីវកម្ម​ដោយ​ផ្ទាល់ តែលោកបានចាត់ចែងការងារទៅកាន់មនុស្សជំនិតតាមផ្នែកនីមួយៗ ដោយមើលទៅលើចំណេះដឹង ជំនាញ បទពិសោធ និងចំណង់ចំណូលរបស់ពួកគេរៀងខ្លួន។  ជាមួយគ្នានេះ លោកបានដើរតួនាទី ជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាព ពិសេសការបណ្តុះនូវអត្តចរិតដល់ពួកគេផងដែរ។


 លោក ចែម ធនិន អនុប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តបាត់ដំបង

បើតាម លោក ចែម ធនិន ​ហេតុផលដែលយីហោ «ជ. ឃ» នៅតែទទួលបាន​ការគាំទ្រ​​ពីអតិថិ​ជន គឺដោយសារតែលោក តែងតែយកចិត្តទុកដាក់ខ្ពស់​លើរសជាតិចំណីអា​ហារ សេវាកម្ម ​តម្លៃ ពិសេសគឺការ​គោរពឱ្យតម្លៃអតិថិជន។​ ទោះជាយ៉ាងនេះក្តី បើទោះអាជីវកម្មរបស់ខ្លួនបានដំណើរការយូរឆ្នាំហើយក៏ដោយ ​ក៏បញ្ហានៅតែកើនមានហូរហែដែរ។ ប៉ុន្តែដោយ សារ​សហគ្រិនរូបនេះ បើកអាជីវកម្មដោយក្តីស្រឡាញ់ និងដោយមានមូលដ្ឋានចំ ណេះដឹងលើអាជីវកម្មទាំងនេះផង នោះលោកតែងតែរិះរកនូវមធ្យោបាយដោះស្រាយបញ្ហា ដោយមិនលំបាកឡើយ។ 


លោក ចែម ធនិន និងសមាជិក សមាគមសហគ្រិនវ័យក្មេងសាខាខេត្ត បាត់ដំបង

លោកបានគូសបញ្ជាក់​ដូច្នេះ៖ «ធ្វើអ្វីដែលយើងស្រលាញ់ ហើយស្រ​លាញ់អ្វីដែល​យើងធ្វើ ពីព្រោះជាក់ស្តែង ពេលដែលអាជីវកម្មធ្វើដោយក្តីស្រ លាញ់ ចេញពីចិត្ត បេះដូងរបស់យើង នៅពេលមានបញ្ហាកើតឡើង យើងតែងរកវិធីដើម្បីដំណោះស្រាយវាជានិច្ច។ តែបើគ្រាន់តែធ្វើតាមគេ តាមបុគ្គលជោគជ័យ ឃើញគេធ្វើជោគជ័យហើយធ្វើតាមគេ ពេលមានបញ្ហា យើងគ្មានបេះដូងក្នុងការដោះស្រាយទេ។ ហើយមួយទៀត សូមធ្វើអាជីវកម្មណា ដែលយើងមានចំណេះ យល់ពីអាជីវកម្មហ្នឹង មានទឹកចិត្តលើអាជីវកម្មហ្នឹង»។ 

​ក្រៅពីគ្រប់គ្រងអាជីវកម្ម​ លោក ចែម ធនិន បានបង្កើតកម្មវិធី​​សិក្សាភាសាអង់គ្លេស សីលធម៌ និងបំណិនជីវិត ដោយឥតគិតថ្លៃដល់ក្មេង​ៗនៅក្នុង​ក្រុងបាត់ដំបងផងដែរ៕

 

  
 
 

ព័ត៌មានទាក់ទង