លោកស្រី ឌឹម រ៉ាវី នាំយកពូជផ្លែឈើបរទេសមកផ្គត់ផ្គង់នៅកម្ពុជា

16/05/2022 6:00 pm ភ្នំពេញ


ដោយ៖ ThmeyThmey25
លោកស្រី ឌឹម រ៉ាវី ជាម្ចាស់ចម្ការធម្មជាតិស្រុកខ្មែរ បាននាំចូលពូជផ្លែឈើបរទេស ដូចជាផ្លែប៉ោម ផ្លែឈើរី ផ្លែក្រូច ផ្លែសារី និងកូនឈើមួយចំនួនទៀត​ពីប្រទេសចិន ដើម្បីបំពេញតម្រូវការអ្នកចង់សាកល្បងដាំផ្លែឈើទាំងនោះ។ ក្រោយនាំចូលកូនឈើទាំងនោះប្រមាណ ៣ឆ្នាំ​​ លោកស្រី ឌឹម រ៉ាវី ក៏ទទួលជោគជ័យលើការដាំប៉ោម ផ្លែប៉េះ ផ្លែឈើរិ និងផ្លែទន្លាប់ជាដើម។ លោកស្រី ឌឹម រ៉ាវី ណែនាំឱ្យអ្នកចង់ដាំផ្លែឈើបរទេសទាំងនោះ ត្រូវពិនិត្យមើលអាកាសធាតុដែលសាកសមពូជ ប្រភេទដី និងជាពិសេសការថែទាំឱ្យបានដិតដល់។ បច្ចុប្បន្ន «ចម្ការធម្មជាតិស្រុកខ្មែរ» ទទួលបានការគាំទ្រ តាមរយៈការទិញទៅដាំសាកល្បង ដាំលម្អតាមគេហដ្ឋាន និងខុនដូជាដើម​។


សូមអញ្ជើញលោក អ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 


ក្រៅពីលក់កូនឈើពូជបរទេស «ចម្ការធម្មជាតិស្រុកខ្មែរ» ក៏មានសេវាកម្មណែនាំពីបច្ចេកទេសការដាំដុះ ពិនិត្យមើលទីតាំង និងរៀបចំសួនជាដើម។ ចម្ការធម្មជាតិស្រុកខ្មែរ​ មាន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅ ផ្ទះលេខ១៧៧ ផ្លូវលេខ១៧៥ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ក្រោយស្ថានទូតចិន។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខB2 ផ្លូវលេខ១៧ បូរីពិភពថ្មីកួរស្រូវ៣។ លេខទំនាក់ទំនង៖ ០៩៩ ៣០៧ ៦៦៦/ ០៩៦ ៩ ៥៩៥ ៦៦៦ និង ០៨៨ ៨ ១២៦ ៦៦៧​៕


លោកស្រី ឌឹម រ៉ាវី ម្ចាស់ចម្ការធម្មជាតិស្រុកខ្មែរ

 
 
 

ព័ត៌មានទាក់ទង