អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធី បណ្តុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ

15/05/2022 5:00 pm សៀមរាប


ដោយ៖ ហេង ស្រីលីន
អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវីធី បណ្តុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ដល់សិស្សថ្នាក់បឋមសិក្សា ក្នុងខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះធ្វើដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង និងចេះស្រឡាញ់ថែរក្សា ការពារសម្បត្តិវប្បធម៌ និងធម្មជាតិអង្គរ។



អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលាបឋមសិក្សាចំនួន៣ គឺបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងបឋមសិក្សាគោកគ្រើល ដល់សិស្សថ្នាក់ទី៤ និងទី៥ដែលមានសិស្សចំនួន៤៦នាក់។ កម្មវិធីនេះ ដើម្បីឱ្យកុមារយល់ដឹង និងចេះស្រឡាញ់ថែរក្សា ការពារសម្បត្តិវប្បធម៌ និងធម្មជាតិនៃអង្គរ ក្នុងន័យការចូលរួមថែរក្សា និងការពារ នៃតំបន់ប្រាសាទអង្គរ ដើម្បីឈានទៅរស់នៅក្នុងសង្គម ប្រកបដោយសុខមាលភាព រវាងបរិស្ថានស្អាត  សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។

លោក សុខ លក្ខណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា នេះជាកម្មវិធីមួយ ដែល អាជ្ញាធរអប្សរា តែងធ្វើជារៀងរាល់ឆ្នាំ។ កម្មវិធីនេះតែងធ្វើ តាមសាលារៀន ហៅថា កម្មវិធីសងសង្គម បូករួមទាំងសកម្មភាពទៅជាមួយទៅជាមួយ ដែលសហការជាស្ថាប័ន JQA (Japan Quality Assurance) របស់ជប៉ុន។ 

គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃអាជ្ញាធរជាតិអប្សរា តែងធ្វើជារៀងរាល់ឆ្នាំ។ ប៉ុន្តែកម្មវិធីនេះត្រូវបានអាក់ខានរយៈពេលពីរឆ្នាំ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

 

ព័ត៌មានទាក់ទង