Cambodia Amazing បញ្ចូលការទស្សនាកេសរកូលនៅភ្នំគូលែនក្នុងកញ្ចប់ទេសចរណ៍នៅសៀមរាប

11/05/2022 5:00 pm សៀមរាប

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ លោក សា ឌីណា ស្ថាបនិកក្រុមCambodia Amazing Trip Planner នឹងរៀបចំកញ្ចប់ទេសចរណ៍មួយដែលផ្សារភ្ជាប់រវាងមនុស្ស​និងធម្មជាតិ។ ក្នុងវេទិកា កេសរកូលលើកទី២នៅរាជធានីភ្នំពេញ លោក សា ឌីណា ប្រាប់សារព័ត៌មានThmeyThmey25ថា ក្នុងកញ្ចប់ទេសចរណ៍ដំបូងក្នុងឆ្នាំ២០២២នេះ អ្នកចូលរួម​ នឹងបានទៅកន្លែងប្លែកៗនៅភ្នំគូលែន ទស្សនាថ្ងៃលិចនៅកំពង់ភ្លុក និងមើលប្រាសាទ។ លើសពីនេះទេសចរ នឹងបានមើលផ្កាកេសរកូលជាច្រើនប្រភេទ ដែលមានសម្រស់យ៉ាងទាក់ទាញនៅសួនកេសរកូលព្រៃ‌ ‌នៃមជ្ឈមណ្ឌលស្រាវជ្រាវ‌ ‌និងអភិរក្សកេសរកូល‌ ‌សុខ‌ ‌អាន‌ ‌ភ្នំគូលែន‌ ‌ក្នុងខេត្តសៀមរាប។



សូមអញ្ជើញលោក អ្នកនាងកញ្ញា ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក សា ឌីណា សា្ថបនិកក្រុមCambodia Amazing Trip Planner ដូចតទៅ៖ 
 



កញ្ចប់ទេសចរណ៍រយៈពេល ២យប់៣ថ្ងៃ ទៅខេត្តសៀមរាប នឹងធ្វើឡើងនៅថ្ងៃទី ១៣-១៤-១៥ ខែឧសភាឆ្នាំ២០២២ មានតម្លៃ១១៥ដុល្លារ។ ថ្ងៃទីមួយទេសចរ អាចបាញ់ធ្នូ នៅក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា និងពិសាអាហារថ្ងៃត្រង់នៅទីតាំងនោះ។ បន្ទាប់មកទេសចរអាចទៅទស្សនាថ្ងៃលិច និងមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកំពង់ភ្លុក។

សម្រាប់ថ្ងៃទី២ ទេសចរអាចដើរកម្សាន្តប្រមាណ ១២កន្លែង និងបោះតង់នៅតំបន់ភ្នំគូលែន។ ដោយឡែកថ្ងៃទី៣ ទេសចរអាចលម្ហែនៅតាមភូមិ មើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមើលប្រភពទឹកនៅភ្នំគូលែន។ សម្រាប់ព័ត៌មានបន្ថែម ០៨៥​ ៩៣៩ ៤៤១ ៕

ព័ត៌មានទាក់ទង