CDC អនុម័តឱ្យបើក រោងចក្រកាត់ដេរចំនួន៣ មានទុនវិនិយោគ១៨,៨លានដុល្លារ

04/05/2022 10:00 am កំពង់ស្ពឺ

ដោយ ៖ ធន់ សេងហុង 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនថ្មីចំនួន៣ទៀត ក្នុងការបង្កើតរោងចក្រ វាយនភ័ណ្ឌ និងកាត់ដេរនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនទាំងនោះមានទុនវិនិយោគជាង១៨លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានប្រមាណ២០០០កន្លែង។ ចុះបើតាមការចុះផ្សាយរបស់CDC។



ក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានCDC អនុម័តឱ្យបង្កើតរោងចក្រនៅកម្ពុជា។ បើតាមCDC ក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រោងចក្ររបស់ក្រុមហ៊ុននេះ មានតម្លៃវិនិយោគ៣លានដុល្លារ ដែលអាចបង្កើតឱកាសការងារជូនពលរដ្ឋបានជាង៥០០កន្លែង។ 

ជាមួយគ្នានេះ រោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនKYLIN (CAMBODIA) SPORTS CO., LTD អាចបង្កើតការងារបានជាង៧០០កន្លែងផងដែរ។ ក្រុមហ៊ុនKYLIN បានបោះទុនវិនិយោគជាង៥,៣លានដុល្លារ ដើម្បីបង្កើតរោងកាត់ដេរសម្លៀកបំពាក់របស់ នៅសង្កាត់រលួស ខណ្ឌដង្កោ។

ជាមួយគ្នានេះ CDC ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមCDC ក្រុមហ៊ុននេះមានទុនវិនិយោគរហូតទៅដល់១០,៥ លានដុល្លារ ដែលបង្កើតការងារបាន៧៧៧ កន្លែង ផងដែរ៕ 

 

ព័ត៌មានទាក់ទង