វ័យ៧២ឆ្នាំ លោកយាយ ឡាង ប្រឹងលក់នំពុម្ព ដើម្បីចិញ្ចឹមកូនពិការ និងចៅៗ

28/12/2022 2:00 pm សៀមរាប


ដោយ៖ ហុង ស្រីណា 

«យាយឡាង លក់នំពុម្ព» ជាស្លាកយីហោ របស់ ជីដូនវ័យ៧២ឆ្នាំ ឡាង ដែលមានទីតាំង មុខសាលាបឋមសិក្សាអនុត្តគរុកោសល្យ ខេត្តសៀមរាប។ កំពុងអង្គុយចាក់ពុម្ពបណ្ដើរ ហៅភ្ញៀវជួយទិញបណ្ដើរ លោកយាយ ឡាង បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្នុងមួយថ្ងៃលោកយាយ រកចំណូលបានចន្លោះពី ៤-៥ ម៉ឺនរៀល។ លោកយាយ ឡាង ត្រូវអង្គុយចាក់នំលក់តាំងពីម៉ោង៤ កន្លះព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ដោយក្នុងមួយនំមានតម្លៃ ៥០០រៀល។ ទោះមានវ័យ៧២ឆ្នាំ តែជីដូនចាស់ម្នាក់នេះ នៅខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនពិការ និងចៅៗ។ លោកយាយឡាង អះអាងដូច្នេះ៖ «បើយើងមិនខំប្រឹងរក វាអត់អីហូប។ ខ្ញុំរស់នឹងរបរប៉ុណ្ណឹង គ្រាន់ថាវាមិនសល់លុយ វាខ្វះខាតខ្លះទៅ»។ 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

ព័ត៌មានទាក់ទង