ឆ្លៀតពីការសិក្សា យុវតី ចៀន សុជា ក្រងផ្ការំដួលលក់ ដើម្បីជួយសម្រួលជីវភាពគ្រួសារ

26/04/2022 3:00 pm សៀមរាប

ដោយ៖ ហុង ស្រីណា

សៀមរាប៖ ផ្ការំដួល ត្រូវបានគេស្គាល់គ្រប់គ្នាថាជាផ្កា តំណាងជាតិ។ ផ្ការំដួល ក៏ត្រូវបានគេយកទៅក្រងជាខ្សែដៃ ដាក់លក់ជាហូរហែរនៅមុខទីតាំងព្រះអង្គចេកព្រះចម ខេត្តសៀមរាប។ យុវតី ចៀន សុជា ជាអ្នកក្រងផ្ការំដួលលក់ម្នាក់ បានឲ្យដឹងថា ក្នុងមួយថ្ងៃអាចលក់ផ្ការំដួលបានពី ៣០ភួង ទៅ៤០ភួង ដោយ ១ភួងមានតម្លៃ ៣ពាន់រៀល, ២ភួង មានតម្លៃ ៥ពាន់រៀល។ យុវតីវ័យ១២ឆ្នាំរូបនេះ បន្ថែមថា ផ្ការំដួលដែលយកមកក្រង គឺដើររើសខ្លួនឯងខ្លះ និងទិញពីគេខ្លះ។ ការលក់ផ្ការំដួលក្រង បានផ្តល់ចំណូលដល់គ្រួសារយុវតីខាងលើក្នុងចន្លោះ ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ របរនេះ បានជួយសម្រួលដល់ជីវភាពគ្រួសារយុវតីរូបនេះយ៉ាងច្រើន ជាពិសេសការសិក្សារបស់ សុជា ផ្ទាល់៕



សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ហុង ស្រីណា អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយយុវតី ចៀន សុជា ជាអ្នកក្រងផ្ការំដួលលក់នៅក្រុងសៀមរាបដូចតទៅ៖







 

ព័ត៌មានទាក់ទង