សត្វប្រើសកម្រនៅជុំវិញពិភពលោក តែសម្បូរនៅព្រៃភ្នំតាម៉ៅ

ដោយ៖ ប៉ូ សុភា
តាកែវ៖ វត្តមានសត្វប្រើសនៅក្នុងព្រៃធម្មជាតិភ្នំតាម៉ៅកើនឡើងច្រើន ជាងប្រភេទសត្វផ្សេងៗ ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានដោះលែងចូលព្រៃ។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា នេះជារឿងគួរឱ្យសាទរចំពោះដំណឹងនៃការកើនឡើងសត្វប្រភេទនេះ ទោះមិនទាន់អាចរាប់ចំនួនពួកវាជាក់លាក់ក៏ដោយ។ បើតាមលោក និក បញ្ហានៃការដាក់អន្ទាក់ និង ការបំផ្លាញជម្រករបស់សត្វនៅជាក្តីព្រួយបារម្ភធំ សម្រាប់កិច្ចការពារ និងការអភិរក្ស។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សុភា អ្នកសារព័ត៌មាន Thmey Thmey25 ជាមួយលោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

