ក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យអ្នករកស៊ីគ្រឿងអលង្ការ នាំផលិតផលទៅចូលរួមពិព័រណ៍អន្តរជាតិសិង្ហបុរី ២០២២

21/04/2022 10:00 am ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុនរៀបចំពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ខាងមុខនេះ ។ ទីតាំងរៀបចំពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 ប្រទេសសិង្ហបុរី។



ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៩ខែមេសានេះ ប្រកាសទៅដល់អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាសដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ហើយមានបំណងចង់តាំងបង្ហាញពីផលិតផលខ្លួន ត្រូវទាក់ទងទៅក្រសួងពាណិជ្ជកម្ម និងអ្នករៀបចំព្រឹត្តិការណ៍ពិរព័ណ៌នេះ។
 
​បើតាមក្រសួងពាណិជកម្មកម្ពុជា ពិរព័ណ៌នេះ​ជា​ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និងទទួលបាន​ជោគជ័យ​អស់រយៈ​ពេល ១៦ឆ្នាំ​រួចមក​ហើយ​ ​ដោយមានអ្នកចូលរួមតាំងពិព័រណ៍​អន្ដរជាតិជាង២២០ក្រុមហ៊ុន មក​ពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។
 
ប្រសិនបើម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ សូមទាក់ទងដោយត្រង់ទៅលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ [email protected] ទូរស័ព្ទ (+65) 96 60 99 38  ឬ ទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍  អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល [email protected] )៕

ព័ត៌មានទាក់ទង