ប្ដីប្រពន្ធមួយគូ យកសំរាមប្លាស្ទិក ច្នៃជាគ្រាប់ជ័រ នាំចេញទៅប្រទេសចិន និងវៀតណាម  

01/04/2022 4:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមូលទិញសំរាមប្លាស្ទិក ច្នៃជាគ្រាប់ជ័រ។ អ្នកស្រី ដួង ឆេងហួ ម្ចាស់សិប្បកម្ម Collect Plastic បានឱ្យដឹងថា  ក្នុងមួយសប្តាហ៍ អ្នកស្រី អាចផលិតគ្រាប់ជ័របានជិតពីរតោន និងលក់បាន ៥០០ដុល្លារក្នុងមួយតោន។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី»  ជាមួយ អ្នកស្រី ដួង ឆេងហួ ម្ចាស់សិប្បកម្ម Collect Plastic ដូចតទៅ៖
 
 
ប្ដី ប្រពន្ធមួយគូ ប្រមូលទិញសំរាមប្លាស្ទិក កែច្នៃជាគ្រាប់ជ័រ នាំចេញទៅ ចិន និងវៀតណាម =======

សហគ្រិនថ្មោងថ្មីអ្នកខេត្តកំពង់ស្ពឺ អ្នកស្រី ដួង ឆេងហួ និងស្វាមី បង្កើតនូវអាជីវកម្មខ្នាតតូចមួយគឺ Collect Plastic.។ អ្នកស្រី ដួង ឆេងហួ បានប្រមូលទិញសំរាមប្លាស្ទិកពីតំបន់កំពង់ស្ពឺផ្ទាល់ និងខេត្តមួយចំនួនទៀតនៅក្នុងប្រទេស ដោយទិញក្នុងតម្លៃពី ៣០០ ទៅ៥០០រៀល ក្នុងមួយគីឡូ ។ ក្នុងមួយសប្តាហ៍ អ្នកស្រី អាចផលិតបានគ្រាប់ជ័រជិត២តោន ដែលក្នុងមួយតោនលក់បានក្នុងតម្លៃ ៥០០ដុល្លារ ហើយទីផ្សារនាំចេញគឺ ប្រទេសចិន និងវៀតណាម។ តើពួកគាត់មានការកែច្នៃគ្រាប់ជ័ររបៀបណា និងជម្រុញទីផ្សារក្រៅស្រុកយ៉ាងដូចម្តេច? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ញើញអ្នកស្រី ដួង ឆេងហួ ស្ថាបនិក Collect Plastic ធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ វាគ្មិន អ្នកស្រី ដួង ឆេងហួ ដូចតទៅ៖

Posted by Thmey Thmey on Thursday, March 17, 2022

 
អ្នកស្រី ដួង ឆេងហួ បើកអាជីវកម្មនេះ ព្រោះចិត្តស្រឡាញ់បរិស្ថាន  ពិសេសគិតគូរ ពីផលប៉ះពាល់សំរាមប្លាស្ទិកចំពោះបរិស្ថាន។  រយៈពេលជិត១ឆ្នាំមកនេះ អ្នកស្រី ដួង ឆេងហួ បានប្រមូលទិញសំរាមប្លាស្ទិក ជាច្រើនតោនក្នុងមួយថ្ងៃៗ ដើម្បីកែច្នៃជាគ្រាប់ជ័រ។ គ្រាប់ជ័រនេះ អាចផលិតជា កញ្រ្ចែងជ័រ ចានជ័រ ធុង និងបាល់ជ័រជាដើម។ 

អ្នកស្រី ដួង ឆេងហួ បានបញ្ជាក់ដូច្នេះ៖« ខ្ញុំបានប្រមូលទិញសំរាមប្លាស្ទិក ឬ ថង់ដាច់ រហែក ខូច ពីខេត្តនានា ក្នុងមួយគីឡូចាប់ពី៣០០ ទៅ៥០០ រៀល។ បន្ទាប់មក យកទៅចម្រាញ់តាមដំណាក់កាល ទម្រាំតែកើតចេញជា គ្រាប់ជ័រ»។ 


អ្នកស្រី ដួង ឆេងហួ  និងស្វាមី ក្នុងបទសម្ភាសន៍ ក្នុង កម្មវិធី «គំនិតថ្មី»

ទម្រាំតែទទួលបានគ្រាប់ជ័រ ដែលមានគុណភាពល្អ និងស្របតាមតម្រូវការរបស់អតិថិជនអ្នកស្រី ឆេងហួ និងស្វាមី ឆ្លងកាត់បទពិសោធន៍លំបាកជាច្រើន។  អ្នកស្រី ឆេងហួ បានបញ្ជាក់ដូចច្នេះ៖ «អាជីវកម្មប្រភេទនេះ ទម្រាំតែផលិតចេញជាគ្រាប់ជ័រ ដែលត្រូវតាមស្តង់ដារនាំចេញ ទាមទាឱ្យមានចិត្តស្រឡាញ់តស៊ូខ្លាំង ជាមួយនឹងក្លិនស្អុយរបស់ថង់សំរាមគ្រប់ប្រភេទ ហើយវាក៏ប៉ះពាល់ដល់សុខភាពផងដែរ»៕ 


 
គ្រាប់ជ័រ ផលិតរួចហើយ
  
 
 
 














 

ព័ត៌មានទាក់ទង