៥​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា នាំចេញ​អង្ករ​ទៅ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជិត​២​ម៉ឺន​តោន 

04/03/2022 11:00 am ភ្នំពេញ

​ដោយ​៖ ញឹក ស្រីល័ក្ខ (Nhek Sreyleak)

​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១៧-២០២១​មក កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជិត​២​ម៉ឺន​តោន​។ នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​



​កម្ពុជា ជា​ប្រទេស​កសិកម្ម​មួយ ដែល​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​រុស្ស៊ី​ចំនួន ១៧,៥១២​តោន និង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំនួន​៥៧២​តោន​។ 

​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ឆ្នាំ​២០២១​កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​រុស្ស៊ី​ចំនួន ២,២២៣​តោន ស្មើនឹង ១,៩៦៣,៦៤០​ដុល្លារ​។ ដោយឡែក ក្នុង​ខែមករា និង​ខែកុម្ភៈ នៃ​ឆ្នាំ​២០២២​នេះ បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី មាន​ចំនួន​ត្រឹមតែ ២០០​តោន​ប៉ុណ្ណោះ ស្មើនឹង ២០០,៦៤០​ដុល្លារ​។​

​សូមបញ្ជាក់ថា ២​ខែ​ដើមឆ្នាំ​២០២២​នេះ កម្ពុជា នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក បាន​ជាង​១០​ម៉ឺន​តោន​។  បរិមាណ​នៃ​ការនាំចេញ​នេះ គឺ​បាន​កើន​រហូតដល់​៣៥,២១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០២១៕ 

ព័ត៌មានទាក់ទង