ព្រីនស៍ ហេបភីនេស ផ្លាហ្សា ឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត នៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2021

24/02/2022 5:32 pm ភ្នំពេញ


ពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុតក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2021 ដែលរៀបចំដោយ PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2022។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។ យោងតាមព័ត៌មានបានឱ្យដឹងថា គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development Award) ហើយព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏ជាគម្រោងអគារពហុមុខងារដំបូងគេបង្អស់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបដែលទទួលបានពានរង្វាន់នេះ។



PropertyGuru Asia Property Awards គឺជាកម្មវិធីផ្តល់ពានរង្វាន់អចលនទ្រព្យដ៏ធំបំផុត និងមានកិត្តិនាមបំផុតក្នុងតំបន់ ហើយត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញាល្អបំផុតនៃឧត្តមភាពឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។ ដោយមានអ្នកជំនាញឯករាជ្យក្នុងវិស័យអចលនទ្រព្យ និងនិយតករដែលគួរជាទីទុកចិត្ត បានធ្វើឱ្យពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពានរង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លាភាព។ គិតមកទល់បច្ចុប្បន្ននេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បានប្រារព្ធធ្វើឡើងចំនួន ៦ លើកមកហើយ។



លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងពេញលេញនៅនឹងគម្រោងផ្ទាល់ដោយក្រុមអ្នកជំនាញអចលនទ្រព្យដែលមានកិត្តិនាមល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានភាពលេចធ្លោក្នុងចំណោមគម្រោងជាច្រើនដែលចូលរួមក្នុងការប្រកួត ហើយទទួលបានការពេញចិត្តពីគណៈកម្មការ និងបានឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development)។ សមិទ្ធផលនេះពិតជាធ្វើឱ្យយើងរំភើបខ្លាំងណាស់ ហើយខ្ញុំនិងមិត្តរួមការងារទាំងអស់ក៏មានមោទកភាពយ៉ាងខ្លាំងផងដែរ ព្រោះនេះបង្ហាញថាគម្រោងរបស់យើងត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យ។ 


ព្រីនស៍ ហបភីនីស ផ្លាហ្សា គឺជាគម្រោងដ៏សំខាន់មួយទៀតនៅក្នុងប្លង់អភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងនាមជាតំបន់រស់នៅបែបយុវជនលំដាប់ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅភ្នំពេញ និងជាស្នាដៃចម្បងមួយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងគោលបំណងកសាងជីវិតឱ្យកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានកសាងខុនដូដែលមានតម្លៃទាប និងគោលការណ៍បង់ដំបូងទាប ក្នុងគោលបំណងផ្តល់លទ្ធភាពជូនយុវជនក្នុងការទិញខុនដូជារបស់ខ្លួនបានក្នុងរាជធានីភ្នំពេញ។



យោងតាមព័ត៌មានបានឱ្យដឹងថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្ទៃដីសរុបប្រមាណ 17000 ម៉ែត្រការ៉េ និងមានផ្ទៃក្រឡាសំណង់ជាង 20ម៉ឺនម៉ែត្រការ៉េ ហើយក៏ជាស្នាដៃថ្មីមួយទៀតនៅរាជធានីភ្នំពេញដែលស្ថាបនាឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បន្ទាប់ពីគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ គម្រោងនេះមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងមហាវិថីព្រះមុនីវង្សដែលជាវិថីពាណិជ្ជកម្មដ៏មមាញឹក និងនៅជិតចំណុចប្រសព្វនៃផ្លូវសំខាន់ៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសមេ្តចតេជោហ៊ុនសែន។ គម្រោងនេះមានទីតាំងភូមិសាស្រ្តអំណោយផល និងប្រមូលផ្តុំទៅដោយគម្រោងគាំទ្រថ្នាក់ជាតិជាច្រើន។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែមីនា ឆ្នាំ 2015 និងជាសហគ្រាសគំរូមួយដែលបានបង្កើតឡើងក្នុងរលកនៃការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីរយៈពេល 7 ឆ្នាំនៃការរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតឡើងនូវគំរូអាជីវកម្មចម្រុះមួយ ដែលផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ និងមានវិស័យគាំទ្រផ្សេងៗទៀតជាច្រើន ដូចជាសណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន សួនកម្សាន្ត និងមូលនិធិសប្បុរសធម៌ ។ល។ ដែលបង្កើតបានជាប្រព័ន្ធបិទជិតសម្រាប់ខ្សែសង្វាក់ឧស្សាហកម្មអចលនទ្រព្យ៕ 

 

ព័ត៌មានទាក់ទង