ស្រុកសំរោងទង នឹងមានរោងចក្រផ្គុំគ្រឿងរថយន្ត Isuzu និងរោងចក្រកាត់ដេរសម្លៀកបំពាក់

18/02/2022 5:00 pm កំពង់ស្ពឺ

ដោយ៖ សែម វណ្ណា 

កំពង់ស្ពឺ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន២នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រទាំង២នេះ មានទុនវិនិយោគសរុបចំនួន ១២.៧ លានដុល្លារអាម៉េរិក។



CDC បានសម្រេចវិញ្ញាបនបត្រដល់ក្រុមហ៊ុនធំៗចំនួន២ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ រោងចក្រទី១ ជារោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ ដែលមានទុនវិនិយោគ ៧.៣ លានដុល្លារអាម៉េរិក។ រោងចក្រនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនឹងផ្ដល់ការងារជូនកម្មករយ៉ាងតិច ១៦៦នាក់។ 

ចំណែករោងចក្រកាត់ដេរសម្លៀកបំពាក់ X.Y.H. (CAMBODIA) GARMENT CO., LTD  មានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង៕



 

ព័ត៌មានទាក់ទង