ព្រះបាទអង្គឌួង ទិញម៉ាស៊ីនសង្កត់ពុម្ពកាស២ ក្នុងឆ្នាំ១៨៥៣
ដោយ៖ សែម វណ្ណា
ភ្នំពេញ៖ ព្រះបាទអង្គឌួង បានទិញម៉ាស៊ីនសង្កត់ពុម្ពនេះជាមួយម៉ាស៊ីន២គ្រឿងទៀត ដែលប្រហែលជាម៉ាស៊ីនគេប្រើរួច ប៉ុន្តែមានលក្ខណៈទំនើបជាង។ វាត្រូវបានប្រើពីឆ្នាំ១៨៥៣ ដើម្បីផលិតកាស ដែលមានតម្លៃចារឹកតូច។ ម៉ាស៊ីននេះត្រូវបានរកឃើញនៅក្នុងភូមិតូចមួយក្បែរអតីតរាជធានីឧដុង្គ និងថតទុកនៅឆ្នាំ១៩៦០ ដោយមានលោក Ch. Mayer ហើយត្រូវបានប្រជាជនចាត់ទុកថា មានសត្វនាគ «ចូលសណ្ធិត» ដែលជាសញ្ញាពោរពេញទៅដោយ អំណាចវេទមន្តអស្ចារ្យ។
បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com