អាជីវកម្ម«ស្ដេចប្រេងសណ្ដែកផ្កាយ» របស់អ្នកស្រីចរិយា បានផ្ដល់ឱកាសការងារ ដល់ស្រ្តីមេផ្ទះ និងនិស្សិត   

05/02/2022 1:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកស្រី ជោតិ ច័ន្ទចរិយា ជាអគ្គនាយិកាក្រុមហ៊ុនចែកចាយផលិតផល «ស្តេចប្រេងសណ្តែកផ្កាយ» ដែលមានទីតាំងនៅស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមអ្នកស្រី « ស្ដេចប្រេងសណ្ដែកផ្កាយ» ជាផលិតផលជំនួយដល់សុខភាព និងបានជួយផ្ដល់ការងារ និងបង្កើនចំណូលដល់ស្រ្តីមេផ្ទះ និងនិស្សិតជាច្រើន តាមរយៈចូលជាតំណាងចែកចាយរបស់ក្រុមហ៊ុន។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ជោតិ ច័ន្ទចរិយា ដូចតទៅ៖
 
 
«ពង្រឹងអាជីវកម្មប្រេងសណ្តែកផ្កាយ ក្នុងវិបត្តិកូវីដ» =======

អ្នកស្រី ជោតិ ច័ន្ទ ចរិយា ម្ចាស់ក្រុមហ៊ុន ស្តេចប្រេងសណ្ដែកផ្កាយ និងជាអ្នកឯកទេស ផ្នែកកែសម្ផស្សមួយរូបផងដែរ។ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ អាជីវកម្មជាច្រើនបានជួបបញ្ហា។ ដោយឡែកអ្នកស្រី ចរិយា បានប្រឹងប្រែងដឹកនាំអាជីវកម្មខ្លួនឱ្យដើរទៅមុខយ៉ាងរលូន និងកាន់តែទទួលបានអតិថិជនជាច្រើនទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ តើ អ្នកស្រី ជោតិ ច័ន្ទ ចរិយា ពង្រឹងអាជីវកម្មនេះបានដោយរបៀបណា ក្នុងវិបត្តិកូវីដ -១៩? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ អ្នកស្រី ជោតិ ច័ន្ទចរិយា ម្ចាស់ក្រុមហ៊ុនស្តេចប្រេងសណ្ដែកផ្កាយ មកធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិនរូបនេះ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by គំនិតថ្មី-New IDEAS on Monday, December 27, 2021



 
ក្នុងកម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ  អ្នកស្រី ជោតិ ច័ន្ទចរិយា បានឱ្យដឹងពីដំណើរដើមទងឱ្យដឹងថា ការសម្រេចចិត្តបើកក្រុមហ៊ុនចែកចាយផលិតផលជំនួយសុខភាពនេះ ព្រោះចង់បង្ហាញពីមោទកភាពដែលកូនខ្មែរអាចផលិតផលិតផលមានគុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលពីបរទេស។ 
 
អ្នកស្រី ជោតិ ច័ន្ទចរិយា បន្ថែមថា «ស្តេចប្រេងសណ្តែកផ្កាយ» មានការចែកចាយនៅលើទីផ្សារកម្ពុជាជាងពីរឆ្នាំមកហើយ ពិសេសក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩តែម្តង។ អ្នកស្រី ផ្សព្វផ្សាយផលិតផលនេះ​ តាមរយៈ បណ្តាញសង្គមមួយចំនួន ដូចជា ហ្វេសប៊ុក តេឡេក្រាម។ ទន្ទឹមនេះ អ្នកស្រី បានដឹកនាំក្រុមការងារពីចម្ងាយតាមរយៈប្រព័ន្ធ Zoom ដើម្បីផ្តល់ភាពងាយស្រួលក្នុងរបត់ថ្មីនៃអាជីវកម្មរបស់គាត់ ព្រោះបណ្តាញចែកចាយផលិតផលនេះ នៅកម្ពុជាមានចំនួនខ្ទង់ពាន់នាក់ ពិសេសពួកគាត់ជាស្រ្តីមេផ្ទះ និងនិស្សិតផងដែរ។
 
ទោះបីជាផលិតផលប្រភេទ ប្រេងសណ្តែកផ្កាយ មានការប្រកួតប្រជែងច្រើននៅលើទីផ្សារកម្ពុជា តែវាមានសក្តានុពល ជំនួយដល់សុខភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសល្អចំពោះមនុស្សចាស់ចាប់ពីវ័យ ៥០ឆ្នាំឡើងទៅ។
 
អ្នកស្រី បានបញ្ជាក់ថា៖  « ចាប់ដំណើរការក្រុមហ៊ុននេះ នាងខ្ញុំជឿជាក់ទៅលើផលិតផលខ្មែរយើងនេះជាខ្លាំង ព្រោះខ្ញុំ និងគ្រួសារខ្ញុំតែងញ៉ាំផលិតផលមួយហ្នឹងជារៀងរាល់ថ្ងៃហើយឃើញថាល្អពិតមែន។ រឹតតែសំខាន់មួយទៀតទោះបីជាយើងមានការខាតខ្លះចំណេញខ្លះ តែខ្ញុំរីករាយដែលបានចូលរួមជួយផ្តល់ឱកាសការងារដល់បងប្អូនស្រ្តីមេផ្ទះ ព្រោះពួកគាត់ជាមនុស្សសំខាន់ណាស់ក្នុងក្រុមគ្រួសារ ក្នុងការជួយរកចំណូល និងជាអ្នកគិតគូរពីសុខភាពរបស់សមាជិកគ្រួសារពួកគាត់ទៀតផង»។
 
បើតាមម្ចាស់អាជីវកម្មរូបនេះ អ្នកស្រីចង់ផ្តល់ការងារក្រៅម៉ោងដល់និស្សិត ដែលចាប់អារម្មណ៍យកលក់បន្ត ដើម្បីបានចំណូលខ្លះសម្រួលដល់ការសិក្សារបស់ពួកគាត់ ហើយបើគិតមកដល់បច្ចុប្បន្ន អ្នកស្រីមានបណ្តាញចែកចាយលក់ខ្ទង់ពាន់នាក់ហើយនៅទូទាំងប្រទេសកម្ពុជា៕  
  

 
 
 
 
 
 
 
 
 
 
 
 

 

ព័ត៌មានទាក់ទង