លោក ប៉ិច បូឡែន គ្រោងបើក«សាលា១ ស្រុក១» ដើម្បីផ្ដល់ការអប់រំតាមបំណិនជីវិតសតវត្សរ៍ទី២១ដល់សិស្សជនបទ

01/02/2022 12:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖  ក្រុមហ៊ុន Westline Education Group Co., LTD បានពង្រីកការវិនិយោគសាលារបស់ខ្លួនបន្ថែមទៀតនៅភ្នំពេញ និងតាមបណ្ដាខេត្ត យ៉ាងតិចឱ្យបាន១០០ សាលារៀន ក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន WEG បានលើកឡើងថា គោលបំណងនៃការបង្កើតសាលារៀន ស្រុក១ សាលារៀន១ នេះ គឺដើម្បីលើកកម្ពស់ផ្នែកអប់រំឯកជន ជាពិសេសផ្ដល់ការអប់រំឱ្យមានគុណភាពដល់សិស្សតាមបណ្ដាខេត្ត និងនៅតំបន់ដាច់ស្រយោល។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ប៉ិច បូឡែន ដូចតទៅ៖
 
 
«តើបេសកកម្មស្រុក១ សាលារៀន១ ពីWEG អាចដំណើរការបានដូចម្តេច?

«តើបេសកកម្មស្រុក១ សាលារៀន១ ពីWEG អាចដំណើរការបានដូចម្តេច? ========= លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Groups Co.,Ltd. និងប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាដែលមានសាលារៀន បានផ្តួចផ្តើមគំនិតបង្កើតស្រុក១ សាលារៀន១ ឱ្យបានយ៉ាងតិច១០០សាខា នាពេលអនាគត។ បេសកកម្មស្រុកមួយសាលារៀន១នេះបង្កើតឡើង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំឯកជនឱ្យមានភាពប្រសើរឡើងថែមទៀត។ តើបេសកកម្មស្រុក១ សាលារៀន១ អាចដំណើរការបានដោយរបៀបណា?

Posted by Thmey Thmey on Monday, January 10, 2022

 
 
ក្រុមហ៊ុន Westline Education Group Co., LTD គឺជាក្រុមហ៊ុនផ្នែកអប់រំឈានមុខមួយនៅកម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន Westline Education Group Co., LTD មានសាលារៀន និងវិទ្យាស្ថាន ចំនួន១៤ ។ ក្នុងរយៈពេល៥ឆ្នាំទៅមុខ ក្រុមហ៊ុន Westline Education Group Co., LTD នឹងមានមហិច្ឆតាពង្រីកសាលារៀនឱ្យបានយ៉ាងតិច១០០ បន្ថែមទៀត ក្នុងនោះរួមមាន សាលារៀន វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និង សាលារៀនសហគមន៍២១។
 
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., LTD បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា៖«នាពេលអនាគត គឺខណ្ឌមួយ ឬស្រុកមួយ អាចមានសាលារៀនមួយនៃក្រុមហ៊ុន Westline Education Group Co., LTD ដែលរួមមាន៖ សាលារៀន វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និង សាលារៀនសហគមន៍២១ ហើយបេសកកម្មដ៏ធំមួយនេះ គឺដើម្បីចូលរួមជំរុញ និងលើកកម្ពស់ផ្នែកអប់រំឯកជននៅកម្ពុជា»។
 
លោក ប៉ិច បូឡែន  បានបន្ថែមថា សាលារៀនជិត១០០នេះ ពោលគឺ ស្រុក១ សាលា១ នឹងផ្ដល់ការអប់រំប្រកបដោយលក្ខណៈស្ដង់ដាអន្តរជាតិ ជាមួយតម្លៃសមរម្យ សម្រាប់សិស្ស ដែលមានជីវភាពមធ្យម។   បើតាម លោក ប៉ិច បូឡែន  ចំពោះតំបន់ ឬស្រុកណាមួយ ដែលមានសាលារៀន មានគុណភាពល្អ និងតម្លៃសមរម្យហើយនោះ លោកមិនដាក់សាលានៅទីតាំង នោះឡើយ ព្រោះលោកមិនចង់ប្រកួតប្រជែងទេ គឺចង់បានការសហការគ្នាជាង។
 
 
បើតាម លោក ប៉ិច បូឡែន ប្រាថ្នាធ្វើឡើងតាមរូបមន្តលក់សិទ្ធិបើកអាជីវកម្មបន្ត (Franchise)។ ចំពោះសិទ្ធិបើកអាជីវកម្មនេះ អាចមានតម្លៃពី៥ ទៅ១០ម៉ឺនដុល្លារអាស្រ័យទៅលើលក្ខខណ្ឌផ្សេងៗគ្នា។ «ខ្ញុំនឹងជួយជ្រោមជ្រែង និងសហការអភិវឌ្ឍទាំងបច្ចេកទេស និងហិរញ្ញវត្ថុជាមួយម្ចាស់សាលារៀនឯកជនតាមស្រុក ក្រុង ខេត្តណាដែលមានបេះដូងជាអ្នកអប់រំពិតប្រាកដ»។ នេះជាការអះអាងរបស់ លោក ប៉ិច បូឡែន។
 
លោក ប៉ិច បូឡែន បន្ថែមថា បេសកកម្មស្រុក១​ សាលារៀន១នេះ គឺមិនមែនយកលុយជាធំនោះឡើយ ពោលគឺលោកចង់បានតែអ្នកមានបេះដូងស្រឡាញ់វិស័យអប់រំពិតប្រាកដ មានឆន្ទៈ ពិសេសចង់តបស្នងសងគុណដល់ស្រុកកំណើតរបស់ខ្លួនវិញ៕
 
 
 

ព័ត៌មានទាក់ទង