ភ្ញៀវទេសចរ មកកម្សាន្តនៅភ្នំសំពៅឡើងវិញ ក្រោយស្ងប់ស្ងាត់រយៈពេលយូរ ដោយសារកូវីដ

19/01/2022 2:00 pm បាត់ដំបង


ដោយ៖ ញ៉ែម ចាន់ 

ដើមឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនា ប្រចៀវនៅល្អាងជើងភ្នំសំពៅឡើងវិញ ក្រោយស្ងប់ស្ងាត់រយៈពេលយូរដោយសារជំងឺកូវីដ-១៩។

 

សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


លោក ញ៉ា ពៅ ប្រជាការពាររៀបចំសណ្តាប់ធ្នាប់នៅភ្នំសំពៅ បានលើកឡើងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ មកកម្សាន្ត រមណីដ្ឋានភ្នំសំពៅ ពិសេសទស្សនា ប្រចៀវហើរចេញពីល្អាង ជាពិសេសថ្ងៃឈប់សម្រាក។ 
លោកថាភ្ញៀវទេសចរមកទីនេះ  ដើម្បីឡើងភ្នំសំពៅទស្សនាទេសភាព និងល្អាងនានា និង អង្គុយរងចាំទស្សនា សត្វប្រចៀវ យ៉ាងច្រើន ហើរចេញ ពីល្អាង។ 

សូមបញ្ជាក់ថា នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃ៧ មករាកន្លងទៅ ខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរ កម្សាន្ដ សរុប ជិត៣៥ ម៉ឺននាក់៕ 
 

ព័ត៌មានទាក់ទង