គម្រោងផ្លូវ៣៨ខ្សែ៖ ផ្លូវកង់លើកកម្ពស់អ្នកនិយមកីឡាជិះកង់

17/01/2022 11:00 am សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការស្ថាបនាបាន១០០ភាគរយហើយ នៃគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភណ្ឌភាព ដូចជាដាំផ្កា ដាក់បង្គោលភ្លើង និងភ្លើងស្ដុបជាដើម។ គម្រោងផ្លូវ៣៨ខ្សែនេះ ក៏មានការរៀបចំជាផ្លូវកង់ផងដែរ ដែលចំណុចទី១ ចាប់ពីមុខសណ្ឋាគារអាម៉ាន់សារ៉ា រហូតដល់សាលាអង្គការ អេសអូអេស នៃវិថីហ្សាលដឺហ្គោល។ ចំណុចទី២ តាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីខាងកើតស្ដុបកោះកេរ្តិ៍ រហូតដល់ជិតផ្សារលើធំថ្មី។



សូមអញ្ជើញទស្សនា ទិដ្ឋភាពផ្លូវកង់ នៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបដូចតទៅ៖ 
 

សម្រាប់ផ្លូវកង់ដែលឆ្ពោះទៅប្រាសាទ ស្ថិតតាមបណ្ដោយផ្លូវហ្សាលដឺហ្គោល ហាក់មានការពេញនិយមសម្រាប់អ្នកនិយមការហាត់កីឡាដោយការជិះកង់នេះ ទាំងថ្ងៃធម្មតា​និងថ្ងៃឈប់សម្រាក។ ណាមួយផ្លូវនេះ មានភាពទូលាយ។ ចំណែកផ្លូវនៅបណ្ដោយផ្លូវជាតិលេខ៦ ទំហំផ្លូវប្រហែលគ្នា តែបរិយាកាលនៅតំបន់ប្រជុំជន ទីផ្សារ ការរៀបចំសម្ភារលក់ដូរតាមផ្លូវក្បែរៗ និងចម្ងាយផ្លូវខ្លី មិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកជិះកង់ប៉ុន្មានទេ។ ខុសពីផ្លូវកង់នៅផ្លូវហ្សាលដឺហ្គោល ដែលផ្លូវឆ្ពោះទៅអង្គរវត្ត ដែលអាចឱ្យអ្នកជិះកង់រីករាយចំពោះបរិយាកាលជុំវិញខ្លួនបាន៕

 

 

 

 

ព័ត៌មានទាក់ទង