ប្រការគួរធ្វើ​ និងមិនគួរធ្វើ​ សម្រាប់ទេសចរណ៍អន្តរជាតិពេលមកកម្សាន្តនៅ​កម្ពុជា

16/01/2022 5:00 pm ភ្នំពេញ


ដោយ: ផាត ដាណេ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញគោលការណ៍ណែនាំដល់ភ្ញៀវទេសចរអន្តរជាតិ មុនមកកម្សាន្តនៅកម្ពុជា ត្រូវភ្ជាប់បណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តឱ្យភ្ញៀវទេសចរ ទិញបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ផងដែរ។



ក្រៅពីគោលការណ៍ណែនាំដល់ភ្ញៀវទេសចរមុនចូលមកកម្សាន្តនៅកម្ពុជាហើយនោះ ក្រសួង ក៏កំណត់លក្ខខណ្ឌមួយចំនួនទៀត​ ចំពោះវត្តមានភ្ញៀវតាមគោលដៅទេសចរណ៍នានាផងដែរ។
ភ្ញៀវទេសចរ ត្រូវគោរពតាមការកំណត់ចំណុះផ្ទុកអតិបរមានៅកន្លែងផ្ដល់សេវាកម្មទេសចរណ៍នានា ដូចជាអាកាសយានដ្ឋាន និងច្រកទ្វារអន្តរជាតិ សេវាកម្មដឹកជញ្ជូនទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មម៉ាស្សា និងស្ប៉ា សេវាកម្មរមណីយដ្ឋានទេសចរណ៍ សេវាកម្មម៉ាយ (MICE) សេវាកម្មការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែបន្ត។

ក្រៅពីនេះ មានសេវាកម្មក្លឹបកម្សាន្តរងសាល ខារ៉ាអូខេ បៀរហ្កាឌិន កីឡាវាយកូនគោល សេវាកម្មកីឡាទេសចរណ៍ជិះកង់ ផ្សងព្រេងកម្សាន្តក្នុងព្រៃ មុជទឹកសមុទ្រ ទេសចរណ៍ម៉ូតូទឹក និងកីឡាទេសចរណ៍ទូកក្ដោងជាដើម។​

ចំពោះលក្ខខណ្ឌ ដែលក្រសួងបានកំណត់នោះគឺ​ តម្រូវឱ្យភ្ញៀវទេសចរ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។
 

ព័ត៌មានទាក់ទង