អ្នកស្រី ឃន់ សុវិន ច្នៃត្រឡោកដូងជាសម្ភារប្រើប្រាស់ ទាក់ទាញភ្ញៀវទេសចរនៅសៀមរាប

12/03/2022 1:00 pm សៀមរាប


ដោយ: ផាត ដាណេ
សៀមរាប៖ អ្នកស្រី ឃន់ សុវិន ដែលរស់នៅក្នុងភូមិក្រវ៉ាន់ ខេត្តសៀមរាប បានយកត្រឡោកដូងមកច្នៃជាសម្ភារប្រើប្រាស់លក់ចេញទៅបណ្ដាខេត្តនានា និងសម្រាប់ភ្ញៀវទេសចរមកកម្សាន្តតំបន់អង្គរ។ ត្រឡោកដូងរបស់ស្រ្តីវ័យ៥០ឆ្នាំរូបនេះ ត្រូវបានអតិថិជនទិញយកទៅប្រើប្រាស់ផ្សេងៗគ្នា ដោយអ្នកខ្លះយកដាក់ទឹកបរិភោគ ខ្លះយកទៅដាំផ្កា និងខ្លះទៀតយកទៅដាក់ប្រដាប់ប្រដាតូចៗ ឬគ្រឿងសម្អាងជាដើម។


ក្នុងមួយថ្ងៃអ្នកស្រី សុវិន អាចធ្វើត្រឡោកដូងនេះបានចន្លោះពី២០ទៅ៣០ត្រឡោកប៉ុណ្ណោះ។ អ្នកស្រី សុវិន បញ្ជាក់ថា ត្រឡោកដូងនេះពិបាកធ្វើព្រោះវារឹង ហើយទម្រាំបានមួយៗ អ្នកស្រី ត្រូវខាត់ដោយម៉ូទ័រ២-៣ដង រួចខាត់ដោយដៃទាំងផ្នែកខាងក្នុង និងក្រៅបន្ថែមម្ដងទៅ២ដងទៀត។ 
 
ក្រោយធ្វើរួច អ្នកស្រី សុវិន លក់ត្រឡោកដូងនេះ តម្លៃចន្លោះពី៤ពាន់រៀលទៅ៦ពាន់រៀលក្នុងមួយត្រឡោក។ ក្រៅពីច្នៃត្រឡោកដូង អ្នកខេត្តសៀមរាបរូបនេះ ក៏ធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗដោយដៃដែរ ក្នុងនោះមានដូចជា ចង្កឹះ ប្រអប់ដាក់ក្រដាស ប្រអប់ឈើ ប្រអប់ត្នោត ជើងទម្រទូរសព្ទ និងប្រដាប់ជ្រួយបាយជាដើម៕
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

ព័ត៌មានទាក់ទង