លើសពីរសជាតិអាហារ និងភេសជ្ជៈ «ស្រយាលកាហ្វេ» ផ្តល់បរិយាកាសធម្មជាតិដល់អតិថិជ​ន

04/01/2022 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ​កាហ្វេ​ បានក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ពិសេសអ្នករស់នៅរាជធានីភ្នំពេញ និងទីប្រជុំជននានា។ ស្រយាលកាហ្វេ និងផាប់ ជាហាងកាហ្វេថ្មីមួយ ដែលទើបបើកដំណើរការ បានជាង២ខែប៉ុណ្ណោះ។ នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល កញ្ញា ឈឺន ចាន់បូរិន សហស្ថាបនិកហាងកាហ្វេមួយនេះ បាន​ប្រាប់​កម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗថា​ស្រយាល​ទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រោះស្រយាលបានផ្តល់ជូនអតិថិជននូវបរិយាកាសធម្មជាតិ លើសពីរសជាតិកាហ្វេ ភេសជ្ជៈ និងអាហារ។

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង កញ្ញា ឈឺន ចាន់បូរិន  ដូចតទៅ៖
 
 
តើស្រយាល Cafe ប្លែកពី ហាងកាហ្វេនៅទីក្រុងដូចម្តេច?

តើស្រយាល Cafe ប្លែកពី ហាងកាហ្វេនៅទីក្រុងដូចម្តេច? ស្រយាលCafe & Pub ជាទីឋានមួយដែលឋិតនៅតំបន់ដាច់ស្រយាល អមដោយធម្មជាតិស្រស់បំព្រង ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ ដ្បិតមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ តែហាងកាហ្វេមួយនេះ ទទួលបានការគាំទ្រច្រើន។ កញ្ញា ឈឺន ចាន់បូរិន សហស្ថាបនិក ស្រយាល Cafe & Pub ដែលទើបក្លាយជាម្ចាស់ហាងនេះថ្មីថ្មោង នឹងចូលរួមចែករំលែកនូវ តិចនិកមួយចំនួន ដើម្បីឱ្យហាងទាំងមូលបានដំណើរការ។ កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ វាគ្មិនរូបនេះ ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន កញ្ញា ឈឺន ចាន់បូរិន ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» ដូចតទៅ៖

Posted by Thmey Thmey on Thursday, October 28, 2021


មានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល ស្រយាលកាហ្វេ និងផាប់ បានបើកដំណើរការជាង២ខែហើយ ហើយក៏ទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។ កញ្ញា ឈឺន ចាន់បូរិន សហស្ថាបនិកស្រយាលកាហ្វេ និងផាប់ ប្រាប់សារព័ត៌មានថ្មីៗថា ការបើកដំណើរការហាងនេះឡើង ព្រោះតែចង់ផ្តល់​នូវរសជាតិភេសជ្ជៈ អាហារ និងជាពិសេសបរិយាកាសធម្មជាតិប្លែកពីហាងកាហ្វេដទៃទៀត ជូនអតិថិជន។   កញ្ញា ឈឺន ចាន់បូរិន បន្ថែម៖«ដោយសារតែសមាជិកក្រុមរបស់កញ្ញា គឺជាអ្នក​ស្រឡាញ់ធម្មជាតិ ចូលចិត្តដើរញាំចំណីអាហារ មានរសជាតិប្លែកៗ ជាមួយនឹងការសិក្សាស្រាវជ្រាវទៀតនោះ ទើបបង្កើតបានជាគំនិតថ្មីៗ សម្រាប់អភិវឌ្ឍហាងស្រយាលកាហ្វេ និងផាប់នេះ»។

​ក្រៅពីលក់កាហ្វេ ភេសជ្ជៈនានា និងអាហារបែបខ្មែរ និងថៃ ម្ចាស់ហាងកាហ្វេវ័យ ២៣ឆ្នាំរូបនេះ​ បញ្ជាក់ដែរថា ស្រយាល ក៏បាន​ផ្តល់ជូនទឹកស្អាតពិសាដោយឥតគិតថ្លៃ សម្រាប់អ្នកធ្វើដំណើរ ពិសេសក្រុមទេសចរជិះកង់ ដែលឆ្លងកាត់ផងដែរ៕​

 

ព័ត៌មានទាក់ទង