រដ្ឋនឹងបញ្ចេញថវិកា២៥០លានដុល្លារទៀត ដើម្បីបន្តគាំទ្រសហគ្រាសធុនតូច-មធ្យម

15/12/2021 10:00 am ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ រដ្ឋ នឹងបញ្ចេញថវិកាចំនួន២៥០លានដុល្លារទៀត ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច-មធ្យម(SMEs)។ នេះបើតាមលើកឡើងរបស់ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថា ការបន្តគាំទ្រហិរញ្ញវត្ថុដល់SMEsនេះ គឺជាយុទ្ធសាស្ត្រចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។



រដ្ឋាភិបាល បានត្រៀមថវិកាចំនួន២៥០លានដុល្លារទៀត ក្នុងការបន្តជួយដល់វិស័យឯកជន ពិសេសសហគ្រាសធុនតូចនិងមធ្យម(SMEs)នៅក្នុងឆ្នាំ២០២២។ លោក ផាន់ ផល្លា ​បានថ្លែងដូច្នេះ នៅក្នុងសន្និសីទព័ត៌មានស្តីពី៖«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នាព្រឹកថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្រ្តី។​
 
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា ការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់SMEsនេះ រដ្ឋនឹងជំរុញធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញត្ថុ ឱ្យបន្តក្នុងការផ្តល់ឥណទានដល់អាជីវកម្ម និងធុរកិច្ចនៅកម្ពុជា តាមរយៈការកែសម្រួលលក្ខខណ្ឌនានារបស់សាជីវកម្មធានាឥណទានកម្ពុជា ដោយធានានូវភាពងាយស្រួលរបស់វិស័យឯកជនក្នុងការទទួលបានកម្ចីពីរដ្ឋាភិបាល៕

ព័ត៌មានទាក់ទង