ស្លៀកពាក់បុរាណខ្មែរ ចូលទស្សនាប្រាសាទ ជាការអភិរក្ស និងលើកស្ទួយវប្បធម៌

15/02/2022 11:00 am ភ្នំពេញ


ដោយ៖ ហុង ស្រីណា
សៀមរាប៖ រយៈចុងក្រោយនេះ ពលរដ្ឋជាច្រើន ជាពិសេសយុវជន បានតុបតែងខ្លួន ស្លៀកពាក់បែបបុរាណ  ចូលទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាប។ ទេសចរ ដែលបានស្លៀកពាក់បុរាណ បានលើកឡើងថា ការស្លៀកសម្លៀកបំពាក់បែបនេះ គឺដើម្បីឱ្យសមជាមួយបរិយាកាសប្រាសាទបុរាណខ្មែរ ចង់រួមចំណែកអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ។ ជាពិសេសនោះ ការបង្ហោះរូបលើបណ្ដាញសង្គមរបស់ទេសចរ ដោយស្លៀកពាក់បុរាណជាមួយប្រាសាទ ក៏ជាការផ្សព្វផ្សាយប្រាសាទបុរាណ និងវប្បធម៌ខ្មែរ ដល់ពិភពលោកផងដែរ។

 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

ព័ត៌មានទាក់ទង