ជាអ្នកដំថ្មធ្វើបាយអ អ្នកស្រី ហាន ម៉ាច សប្បាយចិត្ត ដែលបានជួយថែប្រាសាទ

12/11/2021 5:00 pm ភ្នំពេញ


ដោយ៖ ហុង ស្រីណា 
អ្នកស្រី ហាន ម៉ាច ជាអ្នកដំថ្មធ្វើបាយអមួយរូប នៅមុខក្លោងទ្វារតាកាវ។ អង្គុយដំថ្មប៉ូកៗ ដើម្បីយកធ្វើបាយអ បៀកប្រាសាទ អ្នកស្រី ម៉ាច បានធ្វើការងារនេះ ជាង១០ឆ្នាំហើយ។ ក្នុងមួយថ្ងៃ អ្នកស្រី ទទួលបានថ្លៃពលកម្មចំនួន ២៥០០០រៀល ។ ពេលវេលានៅជិតប្រាសាទជាង១០ឆ្នាំមកនេះ  បានធ្វើឲ្យស្រី្តវ័យ៦៥ឆ្នាំរូបនេះ មានចិត្តស្រលាញ់ ចង់ថែរក្សា និងការពារប្រាសាទកាន់តែខ្លាំង។ អ្នកស្រីនិយាយទាំងរីករាយថា ដ្បិតទទួលបានថវិកាតិចមែន តែអ្នកស្រីសប្បាយចិត្ត ក្នុងការជួយប្រាសាទឱ្យស្អាត និងរឹងមាំឡើងវិញ។


 សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

ព័ត៌មានទាក់ទង