បើចង់ភ្លក្សរសជាតិ ផ្លែថ្កូវ ទំពាំងបាយជូរព្រៃ និងជើងចាបតាមព្រៃ ទេសចរអាចទិញនៅប្រាសាទស្រះស្រង់

21/08/2022 2:00 pm សៀមរាប


ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ ផ្លែថ្កូវ ផ្លែជើងចាប ទំពាំងបាយជូរព្រៃ ចេក និងអនុផលមួយចំនួនទៀតដែលមានដុះនៅ ក្នុងរមណីយដ្ឋានអង្គរ ត្រូវបានប្រជាជននៅតំបន់នោះ បេះយកលក់នៅតាមផ្លូវ ទៅប្រាសាទស្រះស្រង់។ អ្នកប្រកបរបរលក់ផ្លែឈើតាមរដូវកាលនេះ អាចរកចំណូលបានចន្លោះពី ២ម៉ឺន ទៅ ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន ខណៈមិនទាន់មានការរីករាលជំងឺកូវីដ-១៩ ពួកគេអាចរកចំណូលបានច្រើនជាងនេះ គុណនឹង២។ ទោះជាយ៉ាងនេះក្ដី ក៏ពួកគេនៅលក់ផ្លែឈើទាំងនោះជារៀងរាល់ថ្ងៃ ព្រោះនេះជារបរតែមួយគត់ ក្រៅពីការធ្វើស្រែ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ បើតាមអ្នកលក់នៅតាមផ្លូវចន្លោះពីប្រាសាទប្រែរូប និងប្រាសាទស្រះស្រង់ ផ្លែឈើខ្លះពួកគេអាចបេះក្បែរផ្ទះ ចំណែកផ្លែឈើខ្លះ ត្រូវចូលព្រៃទើបរកបាន។ 

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ និងអាជីវករលក់ផ្លែឈើព្រៃ នៅក្បែប្រាសាទស្រះស្រង់ ៖ 
 

ព័ត៌មានទាក់ទង