ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡា ចាប់ផ្តើមបណ្តុះបណ្តាលការពង្រឹងគុណភាព និងសុវត្ថិភាពអាហារតាមដងផ្លូវ ដល់អាជីវករខេត្តកែប

28/10/2021 1:00 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ
កែប៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានរៀបចំកម្មវីធីបណ្ដុះបណ្ដាល អាជីវករខ្នាតតូច និងមធ្យម ដោយផ្តោតសំខាន់លើការរក្សាអនាម័យម្ហូបអាហារ ការរៀបចំ កន្លែងល្អ​ឱ្យបានត្រឹមត្រូវ និងបដិសណ្ឋារកិច្ចភ្ញៀវជាដើម។ គោលដៅចម្បងរបស់ក្រសួង គឺពង្រឹងគុណភាព និងសុវត្ថិភាពអាហារតាមដងផ្លូវ ព្រោះវាអាចជួយបង្កើនសក្ដានុពល ទេសចរណ៍ក្នុងស្រុក ហើយអាជីវករលក់ដូរ ក៏អាចបង្កើនចំណូលរបស់ពួកគេផងដែរ។ 
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បា​ន រៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យ ទេសចរណ៍ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវ ដល់អាជីវករ​ លក់ដូរតាមផ្លូវ (Street Food Vendors)។ ក្នុងកម្មវិធីនេះ មានការចូលរួមពីលោក អ៊ុក ថា អភិបាលរងស្ដីទីខេត្តកែប និងលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប និងអាជីវករ ប្រមាណ៣០នាក់ផងដែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 




 

ព័ត៌មានទាក់ទង