«ដួងដូង» ងាយចិញ្ចឹម និងមានតម្លៃ

24/08/2022 11:00 am បាត់ដំបង


ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ លោក ថា ថៃ បានចាប់ផ្ដើមចិញ្ចឹមដួងដូង រយៈពេលជាង៣ខែមកហើយ។ ក្រោមសាកល្បងចិញ្ចឹមរយៈពេលខ្លី កសិករនៅខេត្តបាត់ដំបង់រូបនេះ បានលើកឡើងថា ដួងដូង ងាយចិញ្ចឹម ចំណាយពេលតិច និងមានតម្លៃខ្ពស់។ គេអាច យកដួងដូង បរិភោគទាំងឆៅ ឬអាចយក ឆា បំពង ញាំ និងលីងក៏បាន។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនា បទសម្ភាសរវាង លោក ថា ថែ កសិករចិញ្ចឹមដួងដូង នៅបាត់ដំបង ជាមួយលោក ញ៉ែម ចាន់ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចទៅ៖
 

ដួង ជាដង្កូវកើតចេញពីស៊ុតសត្វកញ្ចែមួយប្រភេទ។ វាមានខ្លួនពណ៌ស ឬក្រហមប្រឿងៗ ក្បាលពណ៌ខ្មៅ។  លោក ថា ថៃ បានរៀបរាប់ថា ដួងនេះប្រើរយៈពេល ជាង២០ថ្ងៃប៉ុណ្ណេះ ក្នុងការចិញ្ចឹម។ ដោយសារការចិញ្ចឹមនេះ ហាក់ទទួល បានផលល្អ បច្ចុប្បន្ននេះ លោកបានចិញ្ចឹមដុកឌឿ និងមេពូជបន្ថែមទៀត ។  ដួងដូងរបស់លោក លក់បានក្នុងតម្លៃ ៧ម៉ឺនរៀលក្នុងមួយគីឡូ និងលក់បោះដុំ ៥ម៉ឺនរៀលក្នុងមួយគីឡូ៕      

                                                                                                                                                                      
 

ព័ត៌មានទាក់ទង