លោក ញឹក សេរីរតនា ជួយកុមារកំព្រា ឱ្យមានចំណេះ និងជំនាញ

29/08/2022 2:00 pm សៀមរាប

ដោយ៖ ផាត ដាណេ
លោក ញឹក សេរីរតនា បានបង្កើតអាជីវកម្មចម្លាក់ស្បែកគោ ដើម្បីជួយកុមារកំព្រា ដែលគ្មានឪពុកម្ដាយដូចខ្លួន នៅតាមតំបន់ជុំវិញប្រាសាទព្រះគោ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អាជីវកម្មចម្លាក់ស្បែកគោនេះ បានជួយក្មេងកំព្រា និងកុមារក្រីក្រ ជាង២០នាក់ឱ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ។


 

ស្បែកគោ ត្រូវបានប្រើប្រាស់ជាយូរមកហើយ ដើម្បីឆ្លាក់ជាតួអង្គក្នុងល្ខោនស្បែកធំ។ បើតាមលោក ញឹក សេរីរតនា ដើម្បីបានចម្លាក់ស្បែកគោ ដំបូងឡើយគេ ត្រូវយកស្បែកគោស្រស់ទៅហាលឲ្យស្ងួត រួចទើបគូសរូបតួអង្គ។ បន្ទាប់មក គេដាប់តាមគំនូសចេញរូបរាង ហើយដាក់ពណ៌ និងលាបពណ៌។ ចម្លាក់ស្បែកគោនេះ បានផ្ដល់ការងារឲ្យពលរដ្ឋមួយចំនួន ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើសិនជាលោកអ្នកនាងចាប់អារម្មណ៍ចម្លាក់ស្បែករបស់លោក ញឹក សេរីរតនា
អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៦០២ ០១៩ និង ០៩៦ ២២ ២០ ២១៩៕
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖









ព័ត៌មានទាក់ទង