សហគមន៍រំដួលដូនតី នឹងពង្រីកដីដាំស្រូវពូជ ដល់១៥ហិកតា ដើម្បីបំពេញតម្រូវការទីផ្សារ

21/10/2021 4:00 pm ត្បូងឃ្មុំ


ដោយ៖ ជី ចំរ៉ុង 
ត្បូងឃ្មុំ៖ «រំដួនដូនតី» ជាសហគមន៍ផលិតគ្រាប់ស្រូវពូជ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយមានសមាជិកចំនួន៥០គ្រួសារនៅស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ។ លោក យិន ឡៃ ប្រធានសគមន៍រំដួលដូនតី បានឱ្យដឹងថា សហគមន៍គ្រោងបន្ថែមផ្ទៃដីដាំស្រូវពូជដល់១៥ហិកតា ដើម្បីបំពេញតម្រូវការ ខណៈបច្ចុប្បន្នសហគមន៍ មិនទាន់អាចផ្គត់ផ្គង់ស្រូវពូជលើទីផ្សារគ្រប់គ្រាន់នោះទេ។

  
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាស រវាងលោក យិន ឡៃ ប្រធានសគមន៍រំដួលដូនតី ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥ លោក យិន ឡៃ បានអះអាងថា សហគមន៍បានដាំដុះស្រូវពូជ នៅលើផ្ទៃដី៥ហិកតា ដែលអាចប្រមូលផលបានជាង១០តោន។ បើតាមប្រធានសហគមន៍ វ័យ៦៩ឆ្នាំរូបនេះ ឆ្នាំនេះស្រូវពូជក្នុងសហគមន៍ អាចប្រមូលផលបានច្រើនជាងឆ្នាំមុន ដោយសារការសម្រិតសម្រាំង ព្រោះស្រូវ មើលថ្នាលដី និងស្ទូងជាដើម។ ដ្បិតទិន្នផលឆ្នាំនេះ កើនឡើង តែយ៉ាងណា ក៏ស្រូវពូជក្នុងសហគមន៍សព្វថ្ងៃផ្គត់ផ្គង់លើទីផ្សារមិនគ្រប់គ្រាន់ដែរ។ លោក យិន ឡៃ បានឱ្យដឹងថា សហគមន៍ត្រូវទិញស្រូវពូជពីប្រទេសក្រៅ ១០ទៅ ២០តោនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។ 

«ក្នុងមួយឆ្នាំ យើងត្រូវមានស្រូវពូជ៣០តោន ដើម្បីតម្រូវការរបស់ប្រជាជន។ ការផលិតពូជយើងវានៅមានកម្រិត អ៊ីចឹងយើងមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ទេ។ នេះជាការបញ្ជាក់ របស់លោក យិន ឡៃ ដែលបន្ថែមថា ពូជស្រូវរបស់សហគមន៍លក់បានក្នុងតម្លៃ ២៥០០រៀលក្នុងមួយគីឡូ។ 

ដោយមើលឃើញគ្រាប់ស្រូវពូជ មានតម្រូវទីផ្សារខ្លាំង នៅថ្ងៃខាងមុខ ប្រធានសហគមន៍រូបនេះ ចង់ពង្រីកដីដាំស្រូវពូជដល់១៥ហិកតា និងបង្កើតឃ្លាំងស្ដុកស្រូវពូជបន្ថែម ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ស្រូវពូជមិនអោយខ្វះខាតទៀត ៕

 

ព័ត៌មានទាក់ទង