៨ខែ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលចូលជាតិបានជាង១៥០០លានដុល្លារ

12/09/2021 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

 ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីពន្ធគយចំនួន ១៥២០លានដុល្លារ ក្នុងរយៈពេល៨ខែ នៃឆ្នាំ ២០២១។ នេះជាការលើកឡើងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានអះអាងថា ចំនួននេះ គឺ ស្មើនឹង៦៤,២ ភាគរយនៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។


 
តួលេខនេះ ត្រូវបានលោក លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូល លើយានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១០ កញ្ញា លោក គុណ ញឹម បញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធអាករនាំចេញ-នាំចូល ពីការធ្វើពាណិជ្ជកម្មអន្ដរជាតិដើម្បីចំណូលជាតិ។ អគ្គនាយកពន្ធគយរូបនេះ បានបន្ត ការនាំចូលរថយន្តគ្រឿងចក្រម៉ូតូនិងយានយន្តមួយចំនួនទៀត គឺជាប្រភពទំនិញដែលបានរួមចំណែកជំរុញកំណើនការប្រមូលពន្ធគយ  ពិសេសការប្រមូលពន្ធលើការនាំចូលរថយន្តជ្រកក្រោមស្លាក ខ.ម និង ន.ប (ខេមរភូមិន្ទ និង នគរបាល)។
 
កាលពីឆ្នាំ ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឱ្យជាតិបានប្រមាណ២ ៤២០លានដុល្លារ ដែលធ្លាក់ចុះ ២៤,៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

 

ព័ត៌មានទាក់ទង