អ្នកស្រី គឹមឈាង អាចធ្វើតាសក់ចាវ និងឆៃប៉ូវ ផ្គត់ផ្គង់ទីផ្សារជាង៣០០គីឡូក្រាមក្នុងមួយថ្ងៃ

23/09/2021 12:00 pm ភ្នំពេញ

ដោយ៖ ជី ចំរ៉ុង 
ត្បូងឃ្មុំ៖ អ្នកស្រី ឈាន គឹមឈាង ជាអ្នកលក់តាសក់ចាវ និងឆៃប៉ូវ នៅភូមិទួលកណ្ដាល ឃុំជីគរ ក្រុងសួង ខេត្តត្បូងឃ្មុំ។ មានបទពិសោធជាង១០ឆ្នាំ អ្នកស្រី គឹមឈាង បានឱ្យដឹងថា ក្នុងមួយថ្ងៃ អ្នកស្រី ធ្វើតាសក់ចាវ និងឆៃប៉ូវ ពី៣០០ទៅ៣៥០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងខេត្តត្បូងឃ្មុំ ព្រះសីហនុ សៀមរាម ស្ទឹងត្រែង ក្រចេះ និងរាជធានីភ្នំពេញ។ ស្រ្ដីវ័យ ៤០ឆ្នាំរូបនេះបន្តថា តាសក់ចាវ និងឆៃប៉ូវ គាត់អាចលក់បាន ក្នុង១គីឡូក្រាមតម្លៃ ៧០០០រៀល ហើយតាសក់ចាវស្វិតតម្លៃ៣០០០រៀលក្នុង១គីឡូក្រាម ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ជាមួយ អ្នកស្រី ឈាន គឹមឈាង អ្នកលក់ ឆៃប៉ូវ ដូចតទៅ៖
 

ព័ត៌មានទាក់ទង