«ដាក់ដាំ» ផ្ដល់ឱកាសដល់សហគ្រិនក្នុង​វិស័យ​កសិកម្ម ដើម្បីទទួលបាន​ថវិកា និង​ការបណ្ដុះបណ្ដាលនានា

09/08/2021 12:00 pm ភ្នំពេញ


ដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ «ដាក់ដាំ» ជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនក្នុងវិស័យកសិកម្ម ដែលមានរយៈពេល៩ខែ។ កម្មវិធីនេះ ផ្ដល់ឱកាសដល់សហគ្រិន ដែលមានគំរូអាជីវកម្ម ផលិតផល ឬសេវាកម្ម​ដ៏ល្អសម្រាប់បរិស្ថាន និងផ្តល់ឥទ្ធិពលវិជ្ជមានដល់វិស័យកសិកម្មនៅកម្ពុជា។



កម្មវិធី «ដាក់ដាំ» នឹងជួយគាំទ្រការអភិវឌ្ឍ ធុរកិច្ច ឬអាជីវកម្មរបស់សហគ្រិនចំនួន៨ ក្នុងការបង្កើតបានជាផលិតផល ឬសេវាកម្មប្រកបដោយភាពច្នៃប្រឌិត​ចូលទៅក្នុងទីផ្សារ។ កម្មវិធីនេះ ផ្តោតលើផ្នែកទាំង៤នៃវិស័យកសិកម្មដូចជា ការកែច្នៃបន្លែ ផ្លែឈើ និងម្ហូបអាហារ, បច្ចេកវិទ្យាកសិកម្ម, ការចូលរួមរបស់សហគមន៍ និងវិធីសាស្ត្រកសិកម្មបណ្តុះជួសជុលឡើងវិញ និងការដាំវិលជុំវាលវដ្តសង្ខារ។

តាមរយៈ​កម្មវិធីនេះ សហគ្រិនក្នុងវិស័យកសិកម្ម នឹងទទួលបានការគាំទ្រមួយចំនួនរួមមាន សិក្ខាសាលា, ការប្រឹក្សាយោបល់, ការបង្ហាត់បង្ហាញ ,ការតភ្ជាប់ទំនាក់ទំនង, ការធ្វើបទបង្ហាញពីអាជីវកម្ម, ផ្នែក​ថវិកា និង​ការចុះកម្មសិក្សាជាដើម។

សហគ្រិនក្នុងវិស័យ​កសិកម្ម ដែលមាន​ចំណាប់អារម្មណ៍​អាច​ដាក់ពាក្យ​ចូលរួម​កម្មវិធី «ដាក់ដាំ» bit.ly/DakDamIncubatorSeason2 ចាប់ថ្ងៃផ្សាយដំណឹងនេះ ដល់ថ្ងៃទី២២ សីហា។ ព័ត៌មានលម្អិតទាក់ទងទៅកាន់៖ Tel: 015 674 048/096 641 5661 ឬ Email: [email protected]។ សូមបញ្ជាក់ថា នេះជា​រដូវកាលទី២ហើយ ដែល​ «ដាក់ដាំ» បានរៀបចំ​កម្មវិធីបណ្តុះបណ្តាលសហគ្រិនក្នុងវិស័យកសិកម្ម៕ 

 

ព័ត៌មានទាក់ទង