អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅអង់គ្លេស ចាប់បើកទទួលពាក្យហើយ

04/08/2021 12:00 pm ភ្នំពេញ


ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ អាហារូបករណ៍ Chevening នៅចក្រភពអង់គ្លេស សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់បើកទទួលពាក្យពីថ្ងៃទី៣ ខែសីហា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អាហារូបករណ៍នេះ ផ្តល់ជូននិសិ្សតគ្រប់មជ្ឈដ្ឋានដែលមានការប្តេជ្ញាចិត្ត មានជំនាញច្បាស់លាស់ និងឆន្ទៈក្នុងការសិក្សារៀនសូត្រ។



អាហារូបករណ៍ Chevening នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ១០០ភាគរយ ដល់និសិ្សតជ័យលាភីទៅសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យក្នុងចក្រភពអង់គ្លេស។ លោកស្រី Tina Redshaw ជាទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកទឹកចិត្តដល់និស្សិតថា៖«ប្រសិនអ្នក ជាបុគ្គលម្នាក់មានការតាំងចិត្តក្នុងការផ្លាស់ប្តូរ ទោះបីជាការផ្លាស់ប្តូរនោះនៅក្នុងប្រទេស ឬជាសកលក៏ដោយ ហើយអ្នកចង់ទទួលបានលទ្ធផលល្អ ទៅលើអ្វីដែលអ្នកំពុងធ្វើ អាហារូបណ៍ Chevening ជាឱកាសដ៏ល្អមួយសម្រាប់អ្នកក្នុងការសម្រេចគោលបំណងទាំងនោះ»។

អ្នកស្រីបន្តថា អាហារូបករណ៍ Chevining មិនគ្រាន់តែជាការសិក្សាថ្នាក់ជាន់ខ្ពស់ឡើយ តែជាការសិក្សាដ៏ស្វិតស្វាញ និងបំពេញនូវបទពិសោធន៍ជីវិតជានិស្សិតនៅសកលវិទ្យាល័យនៃចក្រភពអង់គ្លេស។ លើសពីនេះ សិស្សនិស្សិតនឹងបានជួបមនុស្សជាច្រើនមកពីជុំវិញពិភពលោក ដោយវាជាឱកាសល្អក្នុងការជជែកចែករំលែកបទពិសោធន៍ទៅវិញទៅមក។ 

សិស្សនិស្សិត ដែលមានបំណងបន្តការសិក្សានៅចក្រភពអង់គ្លេសអាចដាក់ពាក្យប្រឡងតាមរយៈដំណរភ្ជាប់នេះ https://www.chevening.org/apply/។ Chivining ជាអាហារូបករណ៍មួយដែលបានបង្កើតក្នុងឆ្នាំ១៩៨៣ និងមានអតីតនិស្សិតដែលមានជំនាញ វីជ្ជាជីវៈជាង៥ម៉ឺននាក់ មានឱកាសអភិវឌ្ឈជំនាញរបស់ខ្លួននៅចក្រភពអង់គ្លេស។ អាហារូបករណ៍ចំនួន១៥០០កន្លែង នឹងផ្តល់ជូនសិស្សនិស្សិតទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ កន្លងមកក៏ធ្លាប់មានសិស្សនិស្សិតកម្ពុជាបានបន្តការសិក្សាតាមរយៈ អាហារូបករណ៍នេះផង ហើយបច្ចុប្បន្ននិស្សិតកម្ពុជាចំនួន៩រូប កំពុងសិក្សានៅចក្រភពអង់គ្លេស៕

 

ព័ត៌មានទាក់ទង